ថ្ងៃសៅរ៏ ទី១៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:៣០
រាជធានីភ្នំពេញ៖
ជនសង្ស័យចោរឆក់២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកង
ទី២ ដឹកនាំដោយលោកជុំ កុយ
ប្រធាននគរបាលប៉ុស្តិ៍ចាប់បង្ក្រាបបានភា្លមៗ
ខណៈពួកគេជិះម៉ូតូម៉ាកស៊ីរ៉ូសធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរនៅ
តាមបណ្តោយផ្លូវព្រះនរោត្តម មុខវត្តថាន់ សង្កាត់ទន្លេបាសាក់
មិនបានសម្រេចហើយរត់គេចខ្លួន
កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ មិថុនា ២០១៣ ។
ជនសង្ស័យទាំងពីរនាក់១-ឈ្មោះហេង សុភាព ភេទប្រុស
អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និង២-ឈ្មោះធា
រ៉ាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្វាយប៉ាក
ខណ្ឌប្ញស្សីកែវ ។

No comments:
Post a Comment