ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, June 12, 2013

នគរ​បាល​ក្រុង​ប៉ោយប៉ែត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវជាតិលេខ៥​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:៥៥
ក្រុងប៉ោយប៉ែត ៖ លោក​អនុ​សេនីយ៍ទោ​សៅ សារឿន នាយ​ផ្នែក​ចរាចរ​ណ៍​សណ្តាប់ធ្នាប់​សាធារណៈក្រុង​ប៉ោយប៉ែត បាន​ទទួល​បញ្ជា​​ពី​លោក​វរ​សេនីយ៍​ត្រី​អ៊ុំ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត នៅព្រឹកថ្ងៃទី​១៣ មិថុនា ២០១៣ នេះ ចុះ​​រៀបចំ​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ​ជាតិលេខ​៥ តាម​បណ្តាតូប​ដែលមាន​លក់​សម្ភារប្រើប្រាស់ដូចជា តូបហ្គាស និងគ្រឿង​សំណង់​នានា ។ល។ តាម​សង​​ខាងផ្លូវ​ត្រូវ​​រុះ​រើថយ​​ឱ្យ​បាន​៥ម៉ែត្រពី​ចិញ្ចើម​ផ្លូវ​ ចាប់ពី​រង្វង់មូល​ច្រក​អន្តរ​ជាតិ​ប៉ោយប៉ែត រហូត​ដល់​ផ្សារ​កណ្តាល ។
ក្នុងនោះ​ដែរ  ក្រុម​សមត្ថ​កិច្ច​ក៏​បាន​ជួយ​រុះរើ​ជាមួយ​ក្រុមអាជីវករ​ទាំងនោះ​ ដើម្បី​រៀបចំ​ឱ្យ​សណ្តាប់​ធ្នាប់ល្អ និង​បញ្ចៀសការ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នានាដែល​អាច​កើតមាន ៕​​ 
នគរ​បាល​ក្រុង​ប៉ោយប៉ែត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវជាតិលេខ៥​

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII