ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១១:០៥
ខេត្តព្រៃវែង ៖ អ្នកស្រី កែវ សុផាន់ណារី
ដែលជាប្រពន្ធចុងរបស់លោកកឹម សុខា ត្រូវបានអង្គរក្សរបស់លោកកឹម
សុខា វាយឱ្យរងរបួសធ្ងន់គួរសម
ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ខណៈអ្នកស្រីរូបនេះចូលទៅតវ៉ាសុំវែកញែកឱ្យលោក កឹម សុខា
ទទួលខុសត្រូវក្នុងនាមខ្លួនជាប្រពន្ធ
និងទារសំណងជំងឺចិត្តនៅមុខវេទិកាមួយដែលលោកកឹម សុខា
កំពុងជួបសំណេះសំណាលឃោសនាជាមួយប្រជារាស្ត្រនៅខេត្តព្រៃវែង ។
អំពើហិង្សាកើតឡើងលើប្រពន្ធចុងរបស់លោកកឹម
សុខា នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី១៣
មិថុនា ២០១៣ នៅមុខវេទិកាមួយក្នុងខេត្តព្រៃវែងដែលលោកកឹម សុខា
កំពុងឃោសនាជាមួយប្រជារាស្ត្រ ៕

No comments:
Post a Comment