ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, June 8, 2013

បង្ក្រាប​ជន​ជាតិ​ចិន​តៃវ៉ាន់​១០នាក់​​ពាក់​ព័ន្ធ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីធើរ​​ណេត​នៅសង្កាត់​​បឹងកក់ទី២

បញ្ចូលអត្ថបទ ៖ ចាន់​ ធូ
ថ្ងៃសៅរ៏ ទី៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៣:១៤
រាជធានីភ្នំពេញ៖ កម្លាំង​ស្នងការ​ព័ត៌មាន​ សន្តិសុខនៃកងរាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស សហការ​ជាមួយ​អាវុធហត្ថរាជធានី​ភ្នំ​ពេញ​ និង​ខណ្ឌទួលគោក ដឹក​នាំ​​ដោយលោក​​សៀង​ សុខព្រះ​រាជអាជ្ញារងអម​សាលាដំបូង​រាជធានីភ្នំ​ពេញ​ បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន១០នាក់​​ក្នុង​នោះ​ស្រីម្នាក់ ជាប់​ពាក់​ព័ន្ធចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ កាលពី​វេលាម៉ោង​១២និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី​៨ មិថុនា នៅ​ភូមិ​គ្រឹះ​លេខ​៥៨ ផ្លូវ៣៣៧ សង្កាត់បឹងកក់ទី​២ ខណ្ឌទួលគោក ​ ។
គួរបញ្ជាក់ថា​ សមត្ថកិច្ចបាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន​៧នាក់​​ក្នុង​នោះ​ស្រីម្នាក់​ កាលពី​វេលាម៉ោង​៣និង៣០នាទី​រសៀល​ថ្ងៃទី​៧ មិថុនា នៅ​ក្បែរ​ភោជនីយ​ដ្ឋាន​ហេង​ឡាយ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយ​ចង្វា ខណ្ឌប្ញស្សី​កែវ ដោយ​ជាប់​ពាក់​ព័ន្ធចាប់​ជំរិត​​តាម​អ៊ីន​ធើរ​ណេត ។ 

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII