ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៧:០៥
ស្ត្រីមួយចំនួនប្រហែលជាគិតថា
ចិត្តបុរសមិនពិបាកយល់ដូចជាខ្លួននោះទេ
ប៉ុន្តែមានពេលខ្លះស្ត្រីក៏មិនបានដឹងថា
បុរសត្រូវការអ្វីឱ្យពិតប្រាកដនោះដែរ ។
ដូច្នេះទន្ទឹមនឹងការឱ្យបុរសតម្រូវចិត្តខ្លួនឯង
ស្ត្រីគួរតែផ្តល់ឱ្យបុរសវិញនូវអ្វីដែលជាការចង់បានរបស់គេផង
ដែរ ។
មានរឿង៩យ៉ាងដែលស្ត្រីគ្រប់រូបមិនត្រូវមើលរំលងដ្បិតបុរស
ត្រូវការចាំបាច់បំផុតសម្រាប់ជីវិតស្នេហ៍របស់គេ ។
ស្ត្រីគួរតែផ្តល់៩យ៉ាងនេះឱ្យដល់បុរសជាពិសេសក្នុងករណីពួក
គេចង់រក្សាចំណងស្នេហ៍ឱ្យគង់វង្ស និងយូរអង្វែង ។
កោះសន្តិភាព
១-សិច៖ បុរសពិតបំភ្លេចសិចមិនបានឡើយ ហើយស្ត្រីដែលជាគូស្នេហ៍ត្រូវតែធានាថា ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ផ្តល់បញ្ហានេះដល់ដៃគូខ្លួន ។ ពិតណាស់មានចំណុចច្រើនណាស់ដែលបុរសត្រូវការពីស្ត្រី ប៉ុន្តែបើគ្មានវត្តមានសិចទេ នោះពាក្យថាចំណងស្នេហ៍ដ៏ផ្អែមល្ហែមប្រហែលជាពុំមាន ឡើយ ។ ស្ត្រីគួរដឹងថា បុរសធ្វើគ្រប់យ៉ាងដើម្បីខ្លួនគឺសម្រាប់តែការប្តូរយកនូវ សេចក្តីស្រឡាញ់តែមួយប៉ុណ្ណោះ ហើយទីបញ្ចប់ឬរឿងពិតនៃក្តីស្រឡាញ់នោះគឺសិច ។
២-ប្រតិកម្មដោយស្មោះត្រង់ ៖
ស្ត្រីមិនគួរកុហកបុរសលើបញ្ហាជីវិតសិច
ជាពិសេសប្រតិកម្មនៅពេលដែលខ្លួនឈានដល់កំពូលក្នុងពេលរួមភេទ ។
៣-ការផ្គាប់ចិត្ត៖
បុរសពិតជាចង់ឱ្យស្ត្រីជាគូស្នេហ៍ផ្គាប់ផ្គន់ចិត្តខ្លួនជា
ខ្លាំង ។
មួយវិញទៀតការផ្គាប់ផ្គន់នេះអាចជាវិធីសាស្ត្រល្អមួយសម្រាប់
ស្ត្រីក្នុងការទាក់ទាញបុរសជាគូស្នេហ៍ ឬស្វាមីខ្លួនផងដែរ។
៤-ស្នាមញញឹមលាយនឹងសំណើច៖
បុរសភាគច្រើនចង់ឃើញស្នាមញញឹមស្ត្រីជាគូស្នេហ៍ជាជាងភាពស្រ
ពោន និងទឹកមុខក្រញូវ ចងចិញ្ចើម ។ ចំពោះគូស្វាមីភរិយា
ស្នាមញញឹមនិងសំណើចគឺអាចនាំមកនូវសុភមង្គល និងភាពសុខដុម ។
៥-ចង់បានឱកាសថ្មី ៖ ស្ត្រីមិនគួរស្តីបន្ទោស
ឬនិយាយដាក់បន្ទុកលើ
បុរសនៅពេលដែលគេធ្វើរឿងមួយដោយខុសឆ្គងនោះទេ ។ អ្នកគួរដឹងថា
បុរសពិតជាចង់បានការសរសើរពីអ្នកខ្លាំងណាស់
ជាពិសេសការផ្តល់ឱកាសជាថ្មី។
បុរសមួយចំនួនខូចចិត្តខ្លាំងណាស់នៅពេលដែលស្ត្រីជាគូស្នេហ៍
ឬភរិយាខ្លួនបន្ទាបបន្ថោកខ្លួន តែលើកតម្កើងប្រុសដទៃនៅចំពោះមុខ
។
៦-ភាពស្មោះត្រង់៖
ដើម្បីប្រែក្លាយចំណងមិត្តភាពឱ្យដល់សម្បត្តិ ចរិតឫកពារ
បុរសក៏ត្រូវការភាពស្មោះត្រង់ពីស្ត្រីផងដែរ ។
៧-ផ្តល់ឱកាសឱ្យបុរសកម្សាន្តសប្បាយជាមួយមិត្ត
ភក្តិ៖
ពិតណាស់ស្ត្រីភាគច្រើនចូលចិត្តចំណាយពេលគ្រប់នាទីនៅជាមួយបុរស
ជាគូស្នេហ៍ ឬស្វាមី ។
ប៉ុន្តែការធ្វើបែបនេះមិនមែនសុទ្ធតែល្អគ្រប់ពេលនោះទេ ។
គួរតែជឿជាក់លើស្វាមីឬគូស្នេហ៍ខ្លួន
ហើយផ្តល់ពេលឱ្យបាននៅម្នាក់ឯង ឬជាមួយមិត្តភក្តិចាស់ៗ
ជជែកគ្នាកម្សាន្ត រំលឹកអនុស្សាវរីយ៍កាលក្រានៅលីវ ។
៨-ការចេះទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ៖
បុរសក៏ត្រូវការផងដែរចំពោះស្ត្រីដែលចេះទំនាក់ទំនងជាមួយមនុស្ស
ម្នាក្នុងសង្គម ។
បុរសអាចនឹងមានមោទនភាពចំពោះទង្វើរបស់អ្នកដូចពាក្យខ្មែរថា«
សំណាបយោងដី ស្រីយោងប្រុស »។
៩-ជំនឿចិត្ត ៖
ស្ត្រីដែលស្រឡាញ់ស្វាមីខ្លួនពិតប្រាកដគួរតែជឿជាក់លើរូបគេ
ដូចអ្នកជឿលើខ្លួនឯងនិងដែរ ។ ការមានទំនុកចិត្ត
និងជំនឿជាក់លើគ្នាអាចនាំឱ្យចំណងស្នេហ៍ បុរសស្ត្រី
ស្ថិតស្ថេរយូរអង្វែង ។
បើគូស្នេហ៍មួយគូគ្មានភាពជឿជាក់និងទំនុកចិត្តលើគ្នា
នោះចំណងស្នេហ៍របស់ពួកគេកំពុងឈានទៅរកការបែកបាក់ហើយ ។
ទំនុកចិត្តនៅទីនេះគឺអាចមានន័យស្មើនឹងការគោរព ។
គូស្នេហ៍គួរចេះគោរពគ្នាទៅវិញទៅមក ៕


No comments:
Post a Comment