ច័ន្ទ ០៣ មិថុនា, ២០១៣ ម៉ោង ១៥:៤៦

លោកអ្នកធ្លាប់បានទស្សនានូវ រូបគំរូនៃទូរស័ព្ទ iPhone 6
ជាច្រើនរាប់មិនអស់ទៅហើយមែនដែរ ឬ ទេ? ក៏ប៉ុន្តែសូមក្រឡេកមកមើល iPhone 6
នេះម្ដង នូវការរចនាម៉ូតរបស់វា ហើយខ្មែរឡូតគិតថា iPhone 6 ពិតប្រាកដ
អាចនិងស្រដៀងទៅនឹង iPhone 6 មួយនេះ។
រូបរាង iPhone 6 ខាងក្រោមនេះ រចនាម៉ូតដោយលោក Arthur Reis
ដែលកំពុងតែល្បីផ្នែករចនាម៉ូត និងប្រាថ្នាចង់សហការជាមួយនឹង Jony Ive និង Shin Nishibori នៅថ្ងៃណាមួយ។ គាត់គិតថា iPhone 6 និងមានរូបភាពជាលក្ខណៈ 3D ចំណែកឯកន្លែងបញ្ចេញសំលេងមានទំហំធំជាងមុន រិឯកម្រាស់វិញមានលក្ខណៈស្ដើង ត្រឹមតែ ៦.១មីលីម៉ែត្រតែប៉ុណ្ណោះ ស្ដើងជាង iPhone 5 ២០ភាគរយ។ កាមេរ៉ារបស់ iPhone 6 នេះគឺ ១២ megapixel ប្រើជាមួយនឹង iSight Pro រីឯ Home Botton វិញបានប្ដូរពីការចុច ទៅជាការប៉ះ (Touch-sensitive) វិញម្ដង។

មូលហេតុដែលលោក Arthur Reis មានគំនិតរចនារូបរាងរបស់ iPhone 6
នេះឡើងព្រោះគាត់ដឹងថា ក្រុមហ៊ុន apple តែងតែបង្កើតនូវផលិតផលថ្មី
ដែលមានរាងស្ដើងជាងមុន តែមិនដល់ថ្នាក់ស្ដើងពេកនោះដែរ។
តើប្រិយមិត្តគិតយ៉ាងណាចំពោះ iPhone 6 របស់លោក Arthur Reis? សូមទស្សនាវីដេអូ និងផ្ដល់មតិខាងក្រោមទាំងអស់គ្នា៖
កែសម្រួលដោយ អៀង
កែសម្រួលដោយ អៀង