ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, July 24, 2013

ក្រុមហ៊ុនApple ប្រកាសពីប្រាក់​ចំណេញ ត្រីមាសទី៣ កើនជាងការរំពឹងទុក


ថ្មី ៗនេះក្រុមហ៊ុន Apple Inc បានរាយការណ៍ថា ប្រាក់ចំណេញ និងការលក់នៅត្រីមាសទីបីរបស់ខ្លួន បានកើនឡើងខ្ពស់ជាងការព្យាកររបស់ក្រុមអ្នកវិភាគ ដោយជំរុញឲ្យមានសុទិដ្ឋិនិយមកាន់តែខ្លាំងថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone និងកុំព្យូទ័រ iPad នេះ
អាចទប់ទល់នឹងការវាយប្រហារពីការប្រកួតប្រជែងរបស់ទូរស័ព្ទទំនើប ដែលមានតម្លៃទាប។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino ក្នុងរដ្ឋ California បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានចំនួន ៧,៤៧ ដុល្លារក្នុងមួយហ៊ុននៅត្រីមាសបី ដែលបានបញ្ចប់នៅថ្ងៃទី ២៩ ខែមិថុនា។
ក្រុមអ្នកវិភាគបានព្យាករថាប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple Inc នៅត្រីមាសទីបីនេះ អាចនឹងមានចំនួន ៧,៣០ដុល្លារជាមធ្យមក្នុងមួយហ៊ុន នេះបើយោងតាមទិន្នន័យដែលទីភ្នាក់ងារព័ត៌មាន Bloomberg ទទួលបាន។
ការលក់របស់ក្រុមហ៊ុន Apple Inc បានកើនឡើងរហូតដល់ ៣៥,៣ ពាន់លានដុល្លារ ពោលគឺមានកម្រិតខ្ពស់ជាងការព្យាករ ដែលថាប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple Inc នៅត្រីមាសទីបីនេះ អាចនឹងមានចំនួន ៣៥ពាន់លានដុល្លារ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII