តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃពុធ ទី២៤
ខែកក្កដា នេះថា ប្រទេសជប៉ុន បានកំណត់លំឱន ភាពពាណិជ្ជកម្ម
គិតជាទំហំទឹកប្រាក់ចំនួន ៤៨.៤៣៨ ពាន់យ៉េនសម្រាប់រយៈពេល ៦ ខែ ត្រឹមខែមិថុនា
ដែលជាទំហំធំបំផុត ដែលមិនធ្លាប់មាន ពីមុនមកក្នុងរយៈពេលកន្លះឆ្នាំ ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បានឲ្យដឹង តាមរយៈក្រសួងសេដ្ឋកិច្ចជប៉ុន ដែលបាននិយាយ នៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួនថា ក្នុង អំឡុងពេលពីខែមករា ដល់ខែមិថុនា តម្លៃនៃការនាំចូល បានឈានដល់ ៩,២ ភាគរយ ក្នុងមួយឆ្នាំ ត្រឹម ៣៨.៨០១,២ ពាន់លានយ៉េន ខណៈដែលការនាំចេញបានកើនឡើង៤,២ភាគរយ ត្រឹម ៣៣.៩៥៧,៤ ពាន់លានយ៉េន ដែលជាលទ្ធផលនៃការធ្លាក់ចុះប្រាក់យ៉េន ។
យោងតាម របាយការណ៍ដដែល បានបន្តថា ការធ្លាក់ចុះប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារអាម៉េរិក បាន ១៨,៩ភាគរយ ពីមួយឆ្នាំមុន ក្នុងរយៈពេលពីខែមករា ដល់ខែមិថុនា ។
ប្រភពដដែលបានបន្តថា ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេស ជប៉ុន បានធ្លាក់ចុះ ០,៦ភាគរយ ត្រឹមចំនួន៥.៨៣៧,៩ពាន់លានយ៉េន ខណៈដែលការនាំចូលពីចិន មក កាន់ជប៉ុន បានកើនឡើងចំនួន ១១,៤ភាគរយ ត្រឹមចំនួន៨.១១០,៦ ពាន់លានយ៉េន ។
គួរបញ្ជាក់ថា នៅក្នុងខែមិថុនា ឱនភាពពាណិជ្ជកម្មរបស់ ប្រទេសជប៉ុនបានកើនឡើង នៅចំនួន ១៨០,៨ ពាន់លានយ៉េន ក្នុងរយៈពេល ១២ ខែជាប់គ្នានៃឱនភាពពាណិជ្ជកម្ម ៕