យោងតាមអត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានសា្កយ
ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ
បានគូសបញ្ជាក់អោយដឹងថា សាកសពដំរីញីបង្កក ដ៏ធំមហិមា
មានអាយុកាលរស់នៅតាំងពី ៣៩,០០០ ឆ្នាំមុនត្រូវបានរកឃើញនៅក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ បានធ្វើដំណើរមកដល់សាលតាំងពិពណ៌មួយ នៅក្នុងក្រុង Yokohama ហើយ ពោលគឺ ភាគខាងត្បូងទីក្រុង តូក្យូ ប្រទេសជប៉ុន។
គួររំឭកផងដែរថា សាកសពដំរីញីបង្កកដ៏ធំមហិមា
មានអាយុកាលរស់នៅតាំងពី ៣៩,០០០ឆ្នាំមុន មួយក្បាលនេះ
ត្រូវបានរកឃើញកាលពីពេលកន្លងទៅ ដោយក្រុមអ្នកវិទ្យាសាស្ត្រ។
ជ្រាបកាន់តែច្បាស់ ថាតើទិដ្ឋភាពរួម
នៃការតាំងពិពណ៌ដំរីញីដ៏ធំមហិមាមួយក្បាលនេះមានភាពអធឹកអធម
យ៉ាងណានោះ តាមដានទស្សនាបណ្តារូបភាព ក៏ដូចជាវីដេអូ
ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ៖