HealthCambodia.com » សិច » សុខភាពផ្លូវភេទ »
ការត្រេកត្រអាលសុខស្រួលរបស់ស្ដ្រី
អាស្រ័យទៅលើទំហំនៃលិង្គបុរស
ការលេងប្រដាប់ភេទដោយខ្លួនឯងអាចនាំឱ្យងាប់លិង្គ
ចំណុចហ្សេគឺជាចំណុចមហាសុខស្រួលរបស់ស្ដ្រី។ល។
ទាំងនេះជាគំនិតដែលទទួលបានពីការយល់ដឹងពីបញ្ហាផ្លូវភេទ
ដែលជាការយល់ខុសដែលកំពុងតែបំពុលបរិយាកាសត្រេកត្រអាល
និងសុភមង្គល។ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកគំនិតផ្លូវ
ភេទ២៥យ៉ាងមកអត្ថាធិប្បាយជូនចាប់ពីលេខនេះតទៅ។
១ . សេចក្ដីសុខស្រួលអាស្រ័យទៅលើទំហំលិង្គ
បែបនេះគឺជាការយល់់ខុស។ មិនពិតនោះទេ។ ទំហំលិង្គបុរសវែង(ឬធំ)មិនបានផ្ដល់សេចក្ដីសុខស្រួលដល់ស្ដ្រីជាដៃ គូនោះ ទេ។ ជម្រៅរបស់ទ្វារមាសជាមធ្យមគឺ៨សង់ទីម៉ែត្រនៅពេលសម្រាកធម្មតា ហើយពេលត្រេកត្រអាលអាចមានជម្រៅប្រមាណជា ១១សង់ទីម៉ែត្រ។ លិង្គបុរសដែលឡើងវែងភាគច្រើនបំផុតមានប្រមាណចន្លោះពី១៣ទៅ ១៨សង់ទីម៉ែត្រអាចស៊កពេញណែន ប្រហោងទ្វារមាស និងអាចប៉ះតំបន់ត្រេកត្រអាលទាំងអស់បាន។ ម្យ៉ាងទៀតសេចក្ដីត្រេកត្រអាល និងសុខស្រួលរបស់ស្ដ្រីភាគច្រើនគឺ កើតចេញពីការភ្ញោចគ្លីតូរីស និងចុងប្រព័ន្ធប្រសាទ ដែលមាននៅមាត់ច្រកទ្វារមាស ហេតុនេះហើយទើបទំហំនៃលិង្គមិនសូវជាមាន អត្ថប្រយោជន៍ដើរតួនាទីសំខាន់នៅក្នុងការរួមភេទប្រកបទៅដោយ សេចក្ដីសុខស្រួលនោះទេ។
២ . ចំណុចហ្សេជាគន្លឹះសុខស្រួលដល់កំពូល
ជាការយល់ខុស។ បុរសតែងតែគិតទៅដល់ការរំញោចចំណុចហ្សេរបស់ស្ដ្រីជាគូ ក្នុងគោលដៅនាំស្ដ្រីជាដៃគូនេះទៅដល់ ឋានសួគ៌ជាន់ទី៧។ បើយោងទៅតាមតួលេខដែលបានបោះពុម្ពផ្សាយដោយម៉ានីក មានស្ដ្រីតែ២០%ប៉ុណ្ណោះដែលអាចឈានទៅដល់ សេចក្ដីសុខស្រួលដល់កំពូលតាមរយៈការរំញោចចំណុចហ្សេ។ អ្នកជំនាញខាងផ្លូវភេទបានធ្វើការពន្យល់ថា ពីព្រោះជារឿយបុរសមិន បានភ្ញោចចំណុចហ្សេនេះខ្លាំងគ្រប់គ្រាន់នោះទេ។ ចំណុចហ្សេដូចតំបន់ស្រើបស្រាលដទៃទៀតនៃទ្វារមាសផងដែរ វាគឺជាតំបន់ស្ពឹក ស្រពន់ ប្រសិនបើមិនបានដាស់ជាប្រចាំ និងត្រឹមត្រូវនោះទេ។ សូមធ្វើការបបោសអង្អែលសង្កត់ទៅលើវាជាជាងការបបោសអង្អែល ស្រាលៗ។
៣ . សេចក្ដីសុខស្រួលរបស់ស្ដ្រី លុះណាសុខស្រួលដល់កំពូល
មិនត្រឹមត្រូវទេ។ អស់លោកទាំងឡាយ សូមរក្សាស្មារតីឱ្យនឹងហ្ន មិនមែនមានន័យថា ព្រោះតែស្ដ្រីមិនបានឈានដល់ ចំណុចសុខស្រួលដល់កំពូល គាត់មិនបានទទួលបានសេចក្ដីសុខស្រួលពេញចិត្ដពេញថ្លើមនោះទេ។ ពេលធ្វើការអង្កេត ដែលដឹកនាំធ្វើ ដោយតេអ៊ិនអេស សូហ្វ្រេសនៅឆ្នាំ២០០៩ ស្ដ្រី២៤%បានឆ្លើយថាដើម្បីទទួលបានផ្លូវភេទពេញចិត្ដពេញថ្លើម គឺត្រូវទទួលបានសេចក្ដី សុខស្រួលជាញឹកញាប់ ១៤%ម្ដងម្កាល និង១២%បានទទួលដោយមិនធ្លាប់បានទទួលសេចក្ដីសុខស្រួលបែបនេះឡើយ។ ហេតុនេះស្ដ្រី ម្នាក់អាចទទួលសេចក្ដីសុខស្រួលផ្លូវភេទដោយគ្មានសេចក្ដីសុខស្រួល ដល់កំពូល។ ខ្លួនប្រាណរបស់ស្ដ្រីស្រើបស្រាល និងរសើបជាង បុរសដល់ទៅ៨ដង។ ផ្ទៃនៃដងខ្លួនដែលពោរពេញទៅដោយចំណុចស្រើបស្រាល ពេលទទួលរងការបបោសអង្អែល កើតមានអារម្មណ៍ ស្រើបស្រាល និងមានសុខុមាលភាព។
៤ . បុរសមិនអាចគ្រប់គ្រងការបាញ់ចេញទឹកកាមបានទេ
មិនពិតនោះទេ ទោះបីការបាញ់ទឹកកាមគឺជារ៉េផ្លិចដែលកើតមានជាស្វ័យប្រវត្ដិក្ដី បុរសអាចសិក្សារៀនសូត្រដើម្បីគ្រប់ គ្រងវា។ តើគួររៀនសូត្រដូចម្ដេចទៅ? មានរបៀបជាច្រើនយ៉ាង។ ទី១ ៖ បុរសអាចទប់ការដកដង្ហើមមួយសន្ទុះ ចំនួនបួនប្រាំវិនាទី ពេលដែលខ្លួនមានអារម្មណ៍ថាអាចមានការបាញ់ចេញទឹកកាម។ ទី២ ៖ បុរសអាចយកដៃច្របាច់ក្បាលលិង្គដែលកំពុងឡើងរឹងនៅ ពេលដែលមានអារម្មណ៍ចង់ចេញទឹកកាម។ កាយវិការបែបនេះអាចជួយទប់ស្កាត់ការកន្ដ្រាក់ថង់ទឹកកាម និងបំពង់បង្ហូរទឹកកាមដែល ផលិតទឹកកាម ជាលទ្ធផលគឺចង្វាក់រ៉េផ្លិចបាញ់ចេញទឹកកាមបាន។ វិធីចុងក្រោយ បុរសអាចបិទភ្នែករបស់ខ្លួនទាំងពីរ នាំឱ្យគាត់លែង សម្លឹងឃើញវត្ថុដាស់សម្រើប(សុដន់ បបូរមាត់…) ជាហេតុដកចេញវិញនូវអ្វីដែលហៅថានាំឱ្យត្រួតត្រាការបាញ់ចេញទឹក កាមបាន។
៥ . លេងប្រដាប់ភេទធ្វើឱ្យលិង្គងាប់
នេះជាការយល់ខុសធ្ងន់ធ្ងរណាស់ ដែលខ្ញុំឧស្សាហ៍ទទួលសំណួរនេះជាញឹកញាប់ពីប្រជាពលរដ្ឋខ្មែរ ទាំងក្មេងទាំងចាស់។ សូមធានាជូនអស់លោកអ្នកថា ការលេងប្រដាប់ភេទដោយខ្លួនឯងនេះមិនធ្វើឱ្យលិង្គងាប់នោះទេ។ ទោះបីជាគំនិតមួយនេះលើកឡើង តៗគ្នាមកជាយូរយារណាស់មកហើយក្ដី ប៉ុន្ដែជាការយល់ខុសទាំងស្រុង។ តាមការស្រាវជ្រាវបានលើកឡើងថា បុរសដែលនៅម្នាក់ឯង អាចលេងប្រដាប់ភេទខ្លួនឯងដល់ទៅ៣ដងឯណោះក្នុង១សប្ដាហ៍។ សម្រាប់អ្នកខ្លះជួនអាចលេងដល់ទៅរាល់ថ្ងៃ ក្នុង១ថ្ងៃ៣ទៅ៤ដង ក៏មាន។ មិនទាន់មានបទដ្ឋាន និងគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់នោះទេ ក្នុងការដែលលេងប្រដាប់ភេទដែលឡើងរឹង។ ផ្ទុយទៅវិញ បើការលេងប្រដាប់ភេទនេះធ្វើឡើងជាប្រចាំក៏អាចបង្កផលប៉ះពាល់ខ្លះដែរ គឺវាអាចកាត់បន្ថយកម្រិតតម្រេកតណ្ហា។ ព្រោះថាដោយសារមនុស្សខ្លះពេញចិត្ដពេញថ្លើមនឹងការលេងដោយខ្លួនឯង ជាហេតុនាំឱ្យបុគ្គលនោះមានចំណង់តណ្ហាចង់រួមភេទជាមួយដៃគូកម្រិតទាប ជាងការលេងប្រដាប់ភេទ។
៦ . សេចក្ដីត្រេតត្រអាលសុខស្រួលថមថយទៅតាមអាយុ ឬវ័យ
មិនពិតទេ។ ពីព្រោះតាមការអង្កេតរបស់បារាំង អ៊ិនស៊ែម ដែលធ្វើឡើងនៅឆ្នាំ២០០៧ ស្ដ្រីដែលមានអាយុលើសពី៥០ឆ្នាំ ចំនួន៩០%បានប្រាប់ថា ខ្លួនមានសកម្មភាពផ្លូវភេទក្នុងរយៈពេល១២ខែចុងក្រោយនេះ។ រីឯចំនួននៃការរួមភេទបានអះអាងថា ដល់ ទៅ៧ដងក្នុង១ខែឯណោះ។ ហេតុនេះជាការសន្និដ្ឋានអាចបញ្ជាក់ថា អត់ទេ សេចក្ដីត្រេកត្រអាលសុខស្រួលផ្លូវភេទមិនថមថយទៅ តាមពេលវេលានោះទេ។ ម្យ៉ាងទៀតដោយសារទ្វារមាសត្រូវការពេលវេលាដាស់ និងបបោសអង្អែល នេះជាហេតុផលនៃតម្រូវការ ពេលវេលាកាន់តែយូរ ស្ដ្រីរឹតតែងាយទទួលបានភាពសុខស្រួលដល់កំពូលនៅទ្វារមាស។ រីឯបុរស គាត់គ្រប់គ្រងការបាញ់ចេញទឹកកាម បានល្អ ក្រោយពីមានបទពិសោធន៍ជាច្រើនឆ្នាំ ហើយគាត់ក៏អាចអូសបន្លាយចំណង់ត្រេកត្រអាលសុខស្រួលបានយូរផងដែរ។
៧ . បុរសអាចធ្វើការរួមភេទបានច្រើនដងបន្ដបន្ទាប់គ្នា
បុរសៗច្រើនតែអួតគ្នាថា យប់ម៉ិញអញរួមភេទបាន៥ដងភ្លាមបណ្ដាក់គ្នាតែម្ដង ដើម្បីបង្ហាញបំផ្លើសអំពីមហិរិទ្ធិរបស់ខ្លួន។ សំដីបែបនេះមិនពិតនោះទេ សម្រាប់បុរស។ ផ្ទុយទៅវិញ ស្ដ្រីវិញទេដែលអាចរួមភេទភ្លាមៗបានច្រើនដង និងទទួលសេចក្ដីសុខ ស្រួលបានច្រើនដងផងដែរ លើកលែងតែករណីគាត់នៅក្មេងវ័យពេក។ នេះជាបាតុភូតសរីរៈសាស្ដ្រ! ពេលបុរសបានដល់គោលដៅសុខ ស្រួលដល់កំពូល(តាមរយៈការបាញ់ចេញទឹកកាម) ឈាមនៅក្នុងប្រដាប់ភេទបានចាកចេញប៉ុន្មានវិនាទីប៉ុណ្ណោះពីជាលិកាឡើងរឹង នៃលិង្គបុរស។ ការឡើងរឹងក៏ដូចជាតម្រេកតណ្ហាដែរ បានថមថយរហូតដល់បាត់អស់តែម្ដង។ ដំណាក់កាលដែលហៅថាតម្រេកនេះ អាចមានរយៈពេលយូរទៅតាមអាយុពីបីបួននាទីទៅបីបួនថ្ងៃក៏មាន។ ដើម្បីចាប់ផ្ដើមរួមភេទឡើងវិញ បុរសត្រូវរង់ចាំរយៈពេលនៃ ដំណាក់កាលនេះកើតមានឡើងសិន។
៨ . បុរសគ្រប់រូបចូលចិត្ដការបៀមលិង្គ
គឺជាការយល់ខុសដែលស្ដ្រីជាច្រើនគិតថា ដើម្បីផ្គាប់ចិត្ដផ្លូវភេទដល់បុរសជាដៃគូ ខ្លួនត្រូវអនុវត្ដការបៀមលិង្គ។ មិនគួរធ្វើនោះទេ ទោះបីជាការអនុវត្ដនេះធ្លាប់ធ្វើឡើងបីបួនឆ្នាំកន្លងមកហើយក៏ដោយ(បុរសនិងស្ដ្រីបារាំង៨០% បានឆ្លើយសារភាពថា ធ្លាប់ធ្វើរឿងនេះនៅក្នុងការអង្កេតអ៊ិនស៊ែមនៅឆ្នាំ២០០៦) ក៏វាមិនជាទីចូលចិត្ដរបស់បុរសគ្រប់រូបនោះទេ។ អ៊ីចឹងបុរសស្អប់ឬក៏យ៉ាងម៉េច? ទាក់ទងទៅនឹងការលើកឡើងនេះបុរសត្អូញត្អែរថា ខ្ញុំមិនស្រួលក្នុងចិត្ដសោះនៅពេលណាដែលប្រដាប់ភេទរបស់ខ្ញុំ ប៉ះពាល់ជាមួយធ្មេញនៃដៃគូរួមភេទរបស់ខ្ញុំ។ ពេលមានការបៀម ខ្ញុំខ្លាចតែមិនអាចត្រួតត្រាការបាញ់ទឹកកាមបាន។ ខ្ញុំខ្លាចក្លិនខ្លួនរបស់ខ្ញុំរំខានដល់ដៃគូរបស់ខ្ញុំ។ សរុបសេចក្ដីមក គួរនិយាយជាមួយដៃគូសិន មុននឹងចាប់ផ្ដើមអនុវត្ដរឿងនេះ។
៩ . កាន់តែយូរ កាន់តែល្អ
បុរសតែងតែអួតគ្នាអំពីពេលវេលារួមភេទបានយូរឬក៏អត់នេះ។ តាមពិតជារឿងឥតប្រយោជន៍ ដែលថាកាន់តែយូរ កាន់តែ ល្អ។ ពីព្រោះថា ការរួមភេទមិនវិសេសវិសាលដោយសាររយៈពេលកាន់តែយូរនោះទេ។ ចុះមកពីហេតុអ្វីទៅ? ដោយហេតុថា ការរួម ភេទយូរអាចកើតមានការថមថយការស្រើបស្រាលនៃដៃគូណាមួយ(ឬទាំងពីរនាក់តែម្ដង) ជាចុងក្រោយបន្សល់តែការផ្លាស់ប្ដូរឱ្យ គ្នាជាការផ្គាប់ចិត្ដ ប៉ុន្ដែមិនមែនដើម្បីសេចក្ដីសុខស្រួលផ្ទាល់់រៀងៗខ្លួនពេញចិត្ដពេញថ្លើមនោះទេ។ ជាមួួួួយគ្នាផងដែរ ការស៊កបញ្ចូល លិង្គយូរពេក និងដដែលៗ អាចធ្វើឱ្យមានការឈឺចាប់សម្រាប់ទាំងស្ដ្រីទាំងបុរស ជាពិសេសពេលការត្រេកត្រអាលថមថយ សំណើម ទ្វារមាសក៏កាត់បន្ថយ ការស៊កបញ្ចូលលិង្គបង្កការឈឺចាប់។
១០ . វិបត្ដិលិង្គមិនសូវឡើងរឹង គឺជាការគ្មានចំណង់
ជាការមិនពិតនោះទេ។ ព្រោះវិបត្ដិនៃការរួមភេទមិនសុទ្ធតែបណ្ដាលមកពីកង្វះតម្រេកតណ្ហានោះទេ។ ប៉ុន្ដែវាអាចទាក់ទង ជាមួយនឹងស្ថានភាពតានតឹងអារម្មណ៍ ការពិបាកចិត្ដ ការអស់កម្លាំង អាការស្រេស្ស ឬជម្ងឺណាមួយ។ ហេតុនេះស្ដ្រីមិនចាំបាច់សួរទៅ កាន់ដៃគូរបស់ខ្លួនថា“បងមិនឃើញអូនស្អាតទេមែនទេ?” គឺជាសំណួរឥតប្រយោជន៍។ អ្នកជំនាញខ្លះបានលើកឡើងថា“បុរសអស់ សង្ឃឹមជាស្រេចទៅហើយ ដោយគិតថាខ្លួនមិនមែនថាបុរសពិត”។ ប្រសិនបើស្ដ្រីក៏អស់សង្ឃឹមដូចគ្នាដែរ ថាខ្លួនមិនមែនជាស្ដ្រីពិត នោះបុរសត្រូវយកចិត្ដទុកដាក់លើស្ដ្រី ដើម្បីធានាថាគាត់ពិតជាត្រូវការនាង។ តើអ្វីទៅជាដំណោះស្រាយដ៏ល្អបំផុត? ប្រសិនបើស្ដ្រីគិត ថាខ្លួនលែងជាទីទាក់ទាញនៃបុរសហើយ ខ្លួនត្រូវធ្វើខ្លួនឱ្យសិចស៊ីជាងមុន។ ជាមួយគ្នាផងដែរ ស្ដ្រីត្រូវតែគិតផងដែរ អំពីបុរសស្ថិតក្នុង ស្ថានភាពឈឺចាប់ និងយកចិត្ដទុកដាក់លើគាត់ផង។
១១. អស់រដូវ ស្មើនឹងការធ្លាក់ចុះនៃសេចក្ដីត្រេកត្រអាលផ្លូវភេទ
មិនពិតទេ។ អាការៈរំខានមួយចំនួនដែលបណ្ដាលមកពីការអស់រដូវ ដូចជាការស្ងួតទ្វារមាសបណ្ដាលឱ្យមានថមថយនៃ ចំណង់តណ្ហានៅចំពោះស្ដ្រីវ័យប្រមាណជាអាយុខ្ទង់៥០ឆ្នាំ។ ប៉ុន្ដែវាអាចជាស្ថានមួយដែលកែតម្រូវឬព្យាបាល ដោយសារការប្រើប្រាស់ថ្នាំអ័រម៉ូនដាក់ក្នុងទ្វារមាស (ជាឧទាហរណ៍ថ្នាំសុលទ្វារមាស)។ ហេតុនេះស្ដ្រីអស់រដូវជាច្រើនអាចទទួលបានរសជាតិផ្លូវភេទសុខស្រួល អស្ចារ្យនៅពេលខ្លួនអស់រដូវ ព្រោះថាខ្លួនមិនកង្វល់ចិត្ដនឹងការប្រឈមនឹងការមានផ្ទៃពោះ ដែលមិនចង់បានទៀតនោះទេ។
១២. ការបាញ់ចេញទឹកកាម គឺជាសេចក្ដីសុខស្រួលដល់កំពូលរបស់បុរស
មិនពិតទេ។ ពីព្រោះថាការបាញ់ចេញទឹកកាមមិនមែនសុទ្ធតែជាតឹកតាងបញ្ជាក់ថា បុរសទទួលបានសេចក្ដីសុខស្រួលដល់ កំពូលនោះទេ។ អ្នកខ្លះអាចបាញ់ចេញទឹកកាមបន្ទាប់ពីមានការដាស់រំញោចផ្លូវភេទ ដោយមិនបានទទួលបានសេចក្ដីសុខស្រួលដល់ កំពូល។ អ្នកផ្សេងទៀតអាចទទួលបានសេចក្ដីសុខស្រួលដល់កំពូល និងគ្មានការបញ្ចេញទឹកកាម(គេអាចហៅបានថា “ជាសេចក្ដីសុខ ស្រួលស្ងួត” ឬ“ការបាញ់ចេញខ្យល់”។ សូមកត់ចំណាំថា ករណីនេះកម្រកើតមានណាស់។ ដំណើរការទាំងពីររវាងសេចក្ដីសុខស្រួល ដល់កំពូល និងការបាញ់ចេញទឹកកាមមានលក្ខណៈដោយឡែកពីគ្នា។ សេចក្ដីសុខស្រួលដល់កំពូលគឺជាកាមារម្មណ៍ត្រេកត្រអាលមួយ ប៉ព្រិចភ្នែក និងជួយបន្ធូរការតានតឹង ឬសម្ពាធនៅក្នុងរាងកាយទាំងមូល។ ចំណែកឯការបាញ់ចេញទឹកកាមគឺជាការច្រានចេញ នៃទឹកកាមតាមរយៈលិង្គ។
១៣. បុរសមិនរវីរវល់នឹងការបបោសអង្អែល
គឺជាការយល់ច្រឡំមួយ។ តាមពិត បុរសអាចទទួលបានសេចក្ដីសុខស្រួលដល់កំពូលតែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ និងពួកគាត់មិនត្រូវការការចាប់ផ្ដើមមុន ដូចករណីស្ដ្រីនោះទេ(ផ្ទុយពីស្ដ្រី)។ នោះមិនមែនមានន័យថាបុរសមិនពេញចិត្ដឬឱ្យតម្លៃ នោះទេ ប៉ុន្ដែផ្ទុយទៅវិញ។ បុរសក៏ត្រូវការការបបោសអង្អែលឬការផ្ដើម និងចង់បានសេចក្ដីត្រេកត្រអាលដូចជាស្ដ្រីដែរ។ បែបនេះ ផ្ដល់ឧកាសឱ្យលិង្គរបស់បុរសឡើងរឹងបានល្អ ប្រយោជន៍រួមភេទស៊កបញ្ចូលទៅក្នុងទ្វារមាសបាន។ ហេតុនេះ ស្ដ្រីមិនត្រូវរារែកក្នុងការបង្កើនការថើប និងបបោសអង្អែលនៅលើសព៌ាង្គកាយនោះទេមុនពេលប្រតិបត្ដិការណ៍។ ក្រោយពីបបោសអង្អែលថើបរាងកាយរបស់បុរសហើយ ស្ដ្រីត្រូវបន្ដទៅលិង្គរបស់គាត់ជាចុងក្រោយ។ ពេលនោះហើយដែលបុរសអាចឈានទៅដល់សេចក្ដីសុខស្រួល ដល់កំពូលដល់កម្រិតខ្ពស់បំផុតមួយ។
១៤. ស្ដ្រីមិនបាញ់ចេញទឹកកាមនោះទេ
ក៏ជាការយល់ខុសមួយដែរ។ ដូចគ្នាទាំងស្រុងជាមួយនឹងបុរស ស្ដ្រីអាចបញ្ចេញទឹកឬវត្ថុរាវ(តាមបង្ហូរនោម) នៅពេល ឈានដល់សេចក្ដីសុខស្រួលដល់កំពូល។ ជារួមស្ដ្រីក៏អាចបាញ់ចេញទឹកកាមដូចបុរសដែរ។ ផ្ទុយទៅវិញ ការបាញ់ចេញទឹកមិនកើតមាន ជាស្វ័យប្រវត្ដិនោះទេ។ វាអាចកើតមានតែក្នុងករណីសេចក្ដីសុខស្រួលដល់កំពូល កើតមានឡើងចំពេលមានការភ្ញោចដល់ចំណុចហ្សេ (G). បរិមាណនៃការកើតមានឡើងគឺអាស្រ័យទៅលើការអនុវត្ដ មួយដងក្នុងចំណោម២ដង ឬ១ដងក្នុងចំណោម១០ដងជាដើម។ ស្ដ្រីភាគច្រើនមានសមត្ថភាពក្នុងការបាញ់ចេញទឹកកាម ប៉ុន្ដែមិនមែនជាកាតព្វកិច្ចរបស់ពួកគាត់នោះទេ ហើយក៏មិនមែនជាកម្មវត្ថុនៃ រាល់ការរួមភេទនោះទេ។ ស្ដ្រីមិនត្រូវការការបាញ់ចេញទឹកដើម្បីទទួលបានសេចក្ដីត្រេកត្រអាល សុខស្រួលផ្លូវភេទនោះទេ។ ហើយបើ ទោះបីជាពួកគាត់បាញ់ចេញទឹកក៏មិនមែនមានន័យថាមានកម្រិតស្មើនឹងទំហំ នៃសេចក្ដីត្រេកត្រអាលសុខស្រួលនោះទេ។
១៥. ស្ដ្រីទាំងអស់ចូលចិត្ដការលិទ្ធទ្វារមាស
គឺជាការយល់ខុស។ ទោះបីជាតាមការអង្កេតរបស់អ៊ិនស៊ែមនៅឆ្នាំ២០០៧បានលើកឡើងថា ស្ដ្រី៨៥%បានសារភាពថា ខ្លួនធ្លាប់មានបទពិសោធន៍នៃការលិទ្ធឬស្ទាបទ្វារមាស និងពួកគាត់តែ៤២%តែប៉ុណ្ណោះដែលអាចទទួលបានសេចក្ដីសុខស្រួលដល់កំពូល ។ ទោះបីជាសេចក្ដីត្រេកត្រអាលកើតមានឡើងដោយសារការថើបលិទ្ធនេះក្ដី ក៏ស្ដ្រីភាគច្រើននៅតែចង់រក្សាភាពលាក់លៀមឬរុញរា ចំពោះរឿងនេះផងដែរ។ តើស្ដ្រីនិយាយសម្ដីខាងក្រោមទាំងនេះឬ? ខ្ញុំមិនស្រួលខ្លួនទេពេលមានគេលិទ្ធទ្វារមាស មិនត្រូវឱ្យខ្លួនជ្រុល ជ្រួសនោះទេ ខ្ញុំចង់ឱ្យបុរសដៃគូរបស់ខ្ញុំទទួលបានសេចក្ដីសុខស្រួល បើមិនដូច្នេះមិនបាច់ក៏បានដែរ ខ្ញុំបារម្ភខ្លាចតែគាត់ដឹងថា ធ្វើអ៊ីចឹងមិនស្រួល និងមានក្លិនស្អុយនោះទេ។ល។ ហេតុនេះអស់លោកបុរសទាំងឡាយមុននឹងចូលខ្លួនឱនលិទ្ធត្រូវធានាថាស្ដ្រីជាដៃគូ គាត់ចូលចិត្ដឬអត់។
១៦. បុរសមានកម្លាំងភេទថមថយនៅអាយុលើសពី៤០ឆ្នាំ
មិនពិតទេ។ ព្រោះមិនមែនមានន័យថាបុរសអាចមានការឡើងរឹងនៃលិង្គបានខ្លីជាងក្មេង នៅពេលគាត់មានវ័យចាស់។ ទៅ តាមពេលវេលា បុរសអាចមានការឡើងរឹងនៃលិង្គ ដោយមិនព្រមចេញទឹកកាមបានយូរជាងកាលពីនៅក្មេង ហេតុនេះបុរសចំណាស់ អាចផ្គាប់ចិត្ដស្ដ្រីជាដៃគូបានប្រសើរ ជួនអាចធ្វើឱ្យស្ដ្រីទទួលបានសេចក្ដីសុខស្រួលផ្លូវភេទច្រើនដងទៀតផង។ ហើយក៏មិនត្រូវភ្លេចផង ដែរថា បុរសអាចបង្កើនគុណភាពនៃការឡើងរឹងរបស់លិង្គ តាមរយៈការពន្យារអូសបន្លាយការផ្ដើមរួមភេទ ឬការបបោសអង្អែល ឬដោយភ្ញោចតំបន់ស្រើបស្រាលលើលិង្គមួយចំនួន។
១៧. បុរសមានតំបន់សម្រើបតែមួយ
គឺជាការយល់ខុស។ ទោះបីជាលិង្គរបស់បុរសជាតំបន់ស្រើបស្រាលខ្លាំងបំផុតក្ដី ប៉ុន្ដែមិនមែនមានតែវាមួយគត់នោះទេ។ បុរសអាចមានចំណុចផ្សេងទៀត(ខាងក្រៅ)ក៏ស្រើបស្រាលខ្លាំងណាស់ដែរ គឺតំបន់នៅពាក់កណ្ដាលចន្លោះពីផ្នែកក្រោមនៃប្រដាប់ភេទ និងទ្វារលាមក ដែលអ្នកជំនាញខ្លះបានដាក់ឈ្មោះថាជាចំណុចហាស់;(H=Homme). ការភ្ញោចចំណុចនេះ អាចដាស់កាមារម្មណ៍ រហូតអាចបន្ដជាសេចក្ដីសុខស្រួលដល់កំពូលយ៉ាងខ្លាំង។ រឿងមួយទៀត ដែលមិនអាចបំភ្លេចបានគឺបុរសមានកញ្ចុំឬចុងប្រព័ន្ធប្រសាទ កាមារម្មណ៍នៅលើស្បែក និងនៅបបូរមាត់មិនអន់ជាងស្ដ្រីជាដៃគូប៉ុន្មាននោះទេ។ គាត់ក៏អាចបញ្ចេញកាយវិការ ឬប្រតិកម្ម ត្រេកត្រអាលជាច្រើន តាមរយៈការបបោសអង្អែល ការថើប ឬការលិទ្ធជាដើម។
១៨. ការឡើងរឹងនៃលិង្គកើតមានជាស្វ័យប្រវត្ដិ
មិនពិតនោះទេ។ នេះជាគំនិតមួយដែលយល់ខុស ហើយដែលបុរសភាគច្រើនមិនខ្វាយខ្វល់។ ការដែលលើកឡើងថា ការឡើងរឹងនៃលិង្គគឺជារឿងស្វ័យប្រវត្ដិគឺជាការមិនពិតនោះទេ។ បុរសមិនអាចរួមភេទតាមការបញ្ជានោះទេ។ ការឡើងរឹងនៃលិង្គរបស់បុរសគឺមានស្ថានការផុយស្រួយ និងងាយបាត់បង់ទៅវិញ។ ការបង្កឡើងនៃការឡើងរឹងនៃលិង្គគឺជាបាតុភូតដ៏មហាស្មុគស្មាញ និងប៊ីនប្រសព្វ។ រឿងរ៉ាវជាច្រើន ដូចជាភាពអាម៉ាស់មុខ ទុក្ខព្រួយ ការលំបាកនៅក្នុងវិជ្ជាជីវៈ ស្ដ្រេស្ស វិបត្ដិផ្ទាល់ខ្លួន និងការតានតឹងអារម្មណ៍ សុទ្ធតែអាចធ្វើឱ្យមានវិបត្ដិនៃការឡើងរឹងនៃលិង្គទាំងអស់។ ការឡើងរឹងនៃលិង្គមិនត្រូវទទួលរងជាដាច់ខាតនូវប្រតិកម្មរំខាន ឬការរិះគន់ ជាពិសេសពេលដែលបញ្ហាកំពុងតែកើតមាន ជាហេតុនាំឱ្យធ្វើការដាក់ទោសខ្លាំងក្លាទៅលើបុរសជាដៃគូ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីលេខមុនលោកអ្នកបានជ្រាបរួចមក
ហើយអំពីគំនិតផ្លូវភេទ៤យ៉ាងដែលជាការយល់ខុសក្នុងចំណោមគំនិត
ខុសឆ្គងទាំង២៥យ៉ាង។ នៅលេខនេះទស្សនាវដ្ដី សុខភាពយើង
សូមបន្ដលើកយកគំនិតយល់ខុសអំពីផ្លូវភេទផ្សេងទៀតមកជម្រាបជូន។

រូបភាពទស្សនាវដ្តីសុខភាពយ

គំនិតយល់ខុសអំពីផ្លូវភេទចំនួន១០ចំណុច
កន្លងមកហើយ ដែលត្រូវបានលើកយកមកលាតត្រដាងជូនលោកអ្នកបានជ្រាប។
នៅលេខបន្ដបន្ទាប់ទៅនេះ លោកអ្នកនឹងបានជ្រាបអំពីចំណុច១៥យ៉ាងផ្សេងទៀត
ដែលសុទ្ធតែជាព័ត៌មានសំខាន់ៗសម្រាប់ លោកអ្នកយល់ដឹង។