ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, July 30, 2013

បក្ស​ប្រឆាំង​បដិសេធ​ព័ត៌មាន​ពី​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​ប្រឆាំង​លទ្ធផល​បោះឆ្នោត

កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 30 កក្កដា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 30 កក្កដា 2013

លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ
លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ
rfi/siv channa

ដោយ ជា ប៊ុនធឿន
គណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា ការ​គំរាម​ធ្វើ​មហាបាតុកម្ម បើសិន​ជា​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ពី​លទ្ធផល​ឈ្នះឆ្នោត​របស់​គណបក្ស​ សង្គ្រោះជាតិ មិនមែន​ជា​ការពិត​ដែល​ប្រកាស​ជា​ផ្លូវការ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់ លោក សម រង្ស៊ី និង​លោក យឹម សុវណ្ណ។​



សកម្មជនជាច្រើន​ អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ពុះ​កញ្ជ្រោល កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដោយ​សំដែង​ការ​មិនពេញ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​បាន​ប្រកាស​ជា​បឋម​កន្លង​មក​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ.ជ.ប.។
នៅក្នុង​ខណៈ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​និយាយ​ទៅ​កាន់​សកម្មជន​ជាច្រើន នៅ​យប់​ដដែល​ថា គណបក្ស​សង្គ្រោះជាតិ​ជា​អ្នក​ឈ្នះឆ្នោត ក្នុង​ការ​បោះឆ្នោត​អណត្តិ​ទី៥​នេះ។ ហើយ​ប្រសិន ជា​គណបក្ស​កាន់​អំណាច​មិន​ទទួលស្គាល់​លទ្ធផល​ខាងលើ លោក​នឹង​គម្រាម​ធ្វើ​មហាបាតុកម្ម​ទូទាំង​ប្រទេស​មួយ។
ចំពោះ​ព័ត៌មាន​ដែល​អះអាង​ថា មាន​សកម្មជន​ជាច្រើន​កំពុង​តែ​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ​ ត្រូវ​លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា នេះ​មិនមែន​ជា​ការប្រកាស​ជា​ផ្លូវការ​របស់ គណបក្ស​សង្គ្រោះជាតិ​ឡើយ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII