សៀមរាប
៖ ម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០១០
ពណ៌ខ្មៅ១គ្រឿងនេះត្រូវបានកងកំលាំងការិយាល័យ
នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បានតាមដានស្រាវជ្រាវនិងធ្វើការដកហូតបានមកវិញគណៈពេលដែលជន
សង្ស័យម្នាក់ភេទប្រុសយកទៅបញ្ចាំក្នុងហាងហើយបានរត់គេចខ្លួន
បាត់នោះ។
បើ
តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា
បន្ទាប់ពីទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះ
តាម
រយៈកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តបាត់ដំបងផងនោះទើប
កំលាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាល
ខេត្តសៀមរាបចុះប្រតិបត្តិការតាមដានស្រាវជ្រាវ
និងឈានដល់ការស្វែងរកម៉ូតូ១គ្រឿងនេះបានហើយប្រគល់ជូនទៅឲ្យ
ម្ចាស់ដើមវិញផងដែរ។
បើ
តាមការឲ្យដឹងពីជនរងគ្រោះវិញនោះបានឲ្យដឹងថា
ម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០១០
ពណ៌ខ្មៅ១គ្រឿងរបស់គាត់នេះគឺបានបាត់អស់រយៈពេលជិត៥ខែមកហើយ
ដោយម្ចាស់ម៉ូតូនិងជនសង្ស័យគឺបានអ្នករាប់អានគ្នាបាន១រយៈពេល
ខ្លីលុះដល់យប់ថ្ងៃខែកើតហេតុនៅក្នុងខេត្តបាត់ដំបងជនរងគ្រោះ
និងជនសង្ស័យបានដេកនៅក្នុងបន្ទប់ជាមួយគ្នារួចជនសង្ស័យក៏បាន
សុំខ្ចីម៉ូតូពីជនរងគ្រោះថាមករកទិញអីញ៉ាំរួចក៏បានបើកម៉ូតូ
នេះរត់គេចមកខេត្តសៀមរាបតែម្តង។
ហើយ
ឥឡូវនេះសមត្ថកិច្ចនគរបាលខេត្តសៀមរាបបានរកឃើញនៅកន្លែងបញ្ចាំមួយ
នៅក្នុងខេត្តសៀមរាបហើយបានធ្វើការដកហូតមកកាន់ការិយាល័យដើម្បី
យកប្រគល់អោយជនរងគ្រោះវិញនៅល្ងាចថ្ងៃទី៣០ ខែកក្កដា
ឆ្នាំ២០១៣នេះ។
តែទោះបីយ៉ាងណាក៏ជនសង្ស័យបានរត់គេចបាត់ស្រមោលជិត៥ខែទៅហើយ
ដោយយកម៉ូតូមកបញ្ចាំនៅសៀមរាប
ហើយយកលុយរត់គេចខ្លួនបាត់ដោយសុវត្តិភាពផងដែរ។
បច្ចុប្បន្ន
ម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០១០
ពណ៌ខ្មៅ១គ្រឿងនេះត្រូវបានកំលាំងនគរបាលការិយាល័យ
ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបធ្វើការ
ប្រគល់ទៅឲ្យម្ចាស់ដើមវិញ
ហើយកាលពីល្ងាចថ្ងៃទី៣០ខែកក្កដានេះ៕
គឿនវ៉េត

No comments:
Post a Comment