នាងខ្ញុំធ្លាប់អានអត្ថបទទស្សនាវដ្ដី
សុខភាពយើង ជាពិសេសទំព័រទាក់ទងនឹងសុខភាពស្ដ្រី និងសុខភាពផ្លូវភេទ។
នាងខ្ញុំ
បានអានអត្ថបទទាក់ទងនឹងការរួមភេទពេលមានផ្ទៃពោះរបស់លោកវេជ្ជបណ្ឌិត
លី ចេងហ៊ុយ។ នាងខ្ញុំនៅតែសង្ស័យថា
ការរួមភេទពេលមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ដល់ម្ដាយ
និងទារកក្នុងផ្ទៃ?
លោកស្រី ឌ. ស. ល អាយុ៣៦ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ រហូតមកដល់សព្វថ្ងៃ ការរួមភេទពេលតាំងគភ៌(ពេលមានផ្ទៃពោះ)នៅតែជារឿងចម្រូងចម្រាស់ ជាពិសេសទំនាក់ទំនងផ្លូវភេទក្នុងរឿងប្ដីប្រពន្ធខ្មែរ។ ការរួមភេទអាចធ្វើបានធម្មតា តែទៅតាមល័ក្ខខ័ណ្ឌត្រឹមត្រូវ។ តាមការអង្កេតបានបង្ហាញ ថាមានស្ដ្រីប្រមាណជា៥០% ដែលគ្រែងរអាលថាការរួមភេទបង្កគ្រោះថ្នាក់ដល់គភ៌ ឬផ្ទៃពោះ។ ថ្មីៗនេះ ការសិក្សាមួយនៅកាណាដា បានបង្ហាញថាប្ដីប្រពន្ធជាច្រើនគូមានបញ្ហានៅពេលរួមភេទ ក្នុងកំឡុងពេលមានផ្ទៃពោះ។ តើនេះជាការពិតឬទេ? លទ្ធផលនៃការសិក្សាផ្សេងទៀតជាច្រើនដែលគួរឱ្យទុកចិត្ដបាន បានផ្ដល់លទ្ធផល ឬការសន្និដ្ឋានដូចតទៅ –
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

- អាយុរបស់គភ៌មិនមានទំនាក់ទំនងទៅនឹងចំនួនដងនៃការរួមភេទនោះឡើយ។ មានន័យថាការរួមភេទមិនកាត់បន្ថយអាយុនៃគភ៌ ឬធ្វើឱ្យកើតកូនមិនគ្រប់ខែនោះឡើយ។
- ហើយក៏មានការទាក់ទងគ្នារវាងសកម្មភាពផ្លូវភេទ និងគ្រោះបង្កការកើតកូនមិនគ្រប់ខែនោះដែរ។