ខ្ញុំបាទអាយុ១៧ឆ្នាំ។
សព្វថ្ងៃខ្ញុំកំពុងសិក្សានៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
នៅក្នុងថ្នាក់រៀនខ្ញុំ មានមិត្ដភក្ដិខ្ញុំម្នាក់ ជាក្មេងប្រុស
តែមានចរិតមិនប្រក្រតីសោះ ខ្ញុំសង្ស័យថា
គាត់ជាភេទទី៣ដូចគេធ្លាប់និយាយតៗគ្នា។ សូមលោកវេជ្ជបណ្ឌិតយើង
ជួយបកស្រាយឱ្យខ្ញុំបាទបានដឹងផង តើមកពីហេតុអ្វីទៅ។
យុវជនអ.ប.ហ អាយុ១៧ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ ភេទទី៣ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាហៅតៗគ្នាមកនេះ ប្រហែលជាចង់សំដៅទៅរកភេទខ្ទើយ។ សព្វថ្ងៃនេះ នៅលើពិភពលោកមានភេទលើសពី២ ដែលធម្មជាតិចង់បង្កើតមនុស្សមកឱ្យមានតែ២ភេទ គឺភេទប្រុស និងភេទស្រី។ នៅប្រទេស លោកខាងលិចខ្លះបានបែងចែកភេទមនុស្សរហូតដល់ទៅ៣ភេទ ៤ភេទ ឬ៥ភេទឯណោះ។ ចំណែកនៅប្រទេសកម្ពុជាយើងសព្វថ្ងៃ យើងធ្វើការបែងចែកជា២ភេទជាផ្លូវការណ៍ ជាពិសេសពេលលោកអ្នកបំពេញប្រវត្ដិរូប ឬឯកសារផ្លូវការណ៍ផ្សេងៗ។ រីឯខ្ទើយ និង ភេទទី៣នេះជាការកំណត់អត្ដសញ្ញាណអ្នកដែលមិនមែនជាបុរស ឬជាស្ដ្រីពេញលក្ខណៈ។ ជាអាទិភេទទី៣នេះចង់សំដៅបុរស ស្រឡាញ់បុរស ឬស្ដ្រីស្រឡាញ់ស្ដ្រី។ ទាក់ទងនឹងសំណួរប្អូនប្រុសដែលចង់សួរអំពីមូលហេតុនៃភេទទី៣ មានការពិបាកឆ្លើយឱ្យបានឥតខ្ចោះបន្ដិច ដោយសារចំណេះដឹង និងការស្រាវជ្រាវសព្វថ្ងៃនៅមានកម្រិត។ ប៉ុន្ដែវេជ្ជបណ្ឌិតយើង សូមធ្វើការឆ្លើយថាវាបណ្ដាលមកពី មូលហេតុធំពីរយ៉ាង គឺកត្ដាសេនេទិច(ជីវសាស្ដ្រ) និងកត្ដាផ្លូវចិត្ដ(ចិត្ដសាស្ដ្រ)។ កត្ដាជីវសាស្ដ្រកើតមានឡើងពេលកកំណើត គឺជាការផ្សំផ្គុំក្រូម៉ូសូម និងការវិវឌ្ឍន៍នៃការផលិត និងប្រើប្រាស់អ័រម៉ូនភេទ។ រីកត្ដាផ្លូវចិត្ដភេទទាក់ទងនឹងអារម្មណ៍ បរិស្ថានគ្រួសារ និងសង្គម ជួនបណ្ដាលមកពីការសេពគប់ និងបុគ្គលិកលក្ខណៈ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨