ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, July 11, 2013

បន្ត​ចុះ​ពន្យល់​របៀប​គូស​សន្លឹក​ឆ្នោត​ដល់​សមាជិក​បក្ស​នៅ​សង្កាត់​ទួល​សង្កែ​


M12-b-fullភ្នំពេញ ​៖​ នៅ​ភូមិ​ទួលគោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែកក្កដា​ឆ្នាំ២០១៣​​ លោក​សយ កុសល​ប្រធាន​គណៈកម្មាធិការ​បក្ស​សង្កាត់​ទួល​សង្កែ​បាន​ជួប​សំណេះសំណាល​និង​ បង្រៀន​របៀប​គូស​សន្លឹកឆ្នោត​ ជាមួយ​សមាជិក​សមាជិកា​រ​បក្ស​នៅ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ជិត ៥០០ នាក់។
ការ​​ជួបគ្នា​នេះ​អញ្ជើញ​ចូលរួម មាន​លោក សយ កុសល ប្រធាន​គណៈកម្មាធិការ​បក្ស​សង្កាត់ ទួល​សង្កែ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត។
លោក សយ កុសល​ក៏បាន​ថ្លែង​អំណរ​គុណយ៉ាង​ខ្លាំង​ដល់​សមាជិក​សមាជិកា​ទាំងអស់​ដែល​បាន​ ចូលរួម​នៅ​ថ្ងៃនេះ ដោយសារ​ការ​ជឿជាក់​និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន យ៉ាង​ភ្លូកទឹកភ្លូកដី ហើយ​លោក​បាន​លើកឡើង​ទៀត​ថា​ការ​បោះឆ្នោត ត្រូវ​មាន​ការ​តាំង​ចិត្ត​មុតមាំ​ពិតប្រាកដ។
លោក សយ កុសល បាន​លើកឡើង​ពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណ​ប្រជាជន​កម្ពុជា ព្រមទាំង​លើកឡើង​ពី​ការអភិវឌ្ឍន៍​រីក​ចំរើន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ជា​រូបវន្ត័ ផ្សេងៗ​ជាច្រើន​នៅក្នុង​មូលដ្ឋាន។
លោក ​បាន បន្ត​ថា​ ដោយសារ​ការរីកចំរើន​ឥត​ឈប់ឈរ​ធ្វើឲ្យ​ការអភិវឌ្ឍន៍ នៅ​តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​និង​លូ​កាត់​ខ្វាត់ ខ្វែង បងប្អូន​ប្រជាពលរដ្ឋ​សាងសង់​លំនៅដ្ឋាន​រីក​ដូច​ផ្សិត​ហើយ​ដី​និង​ផ្ទះ​នៅ​ ម្តុំ​នេះ​ឡើងថ្លៃ​យ៉ាង​ខ្លាំង​ដែល​ពីមុន​នៅ​ម្តុំ​នេះ​លិច​ទឹកជា​ប្រចាំ។
លោក សយ កុសល បាន​ថ្លែង​ទៅកាន់​សមាជិក​សមាជិកា​បក្ស​ទៀត​ថា យើង​ត្រូវ​ចេះ​របៀប​គូស​សន្លឹកឆ្នោត ឱ្យបាន​ច្បាស់​មិន​ត្រូវ​គូស​ខុស​ប្រអប់​បួន​ជ្រុង​នោះ​ទេ ហើយក៏​មិន​ត្រូវ​គូស​លេង​ឥត​ប្រយោជន៍​នោះដែរ ព្រោះ​នៅក្នុង​សន្លឹកឆ្នោត​តែ​បងប្អូន គូស​ខុស​តែ​បន្តិច​គឺ​ទុកជា​អសារបង់​មិន បានការ ឬ​មិន​យកជាការ​ឡើយ៕
ឌី​រៀ​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII