ជម្រាបសួរលោកវេជ្ជបណ្ឌិត
លី ចេងហ៊ុយ។ ខ្ញុំបាទមានអាយុ៣២ឆ្នាំ រីឯភរិយាខ្ញុំបាទអាយុ១៩ឆ្នាំ
យើងបានរៀបការជាមួយគ្នាមួយខែមកហើយ។
ហើយខ្ញុំចង់ឱ្យគាត់មានផ្ទៃពោះលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ខ្ញុំឮគេនិយាយថា វាអាស្រ័យទៅនឹងថ្ងៃខែដែលរួមភេទ
ក្រោយពីធ្លាក់“ឈាមរដូវ”។
សូមលោកវេជ្ជបណ្ឌិតមេត្ដាជួយផ្ដល់ដំបូន្មានល្អៗដល់ខ្ញុំបាទផង។
សូមអរគុណទុកជាមុន។ ខ្ញុំទន្ទឹងរង់ចាំចម្លើយរបស់លោកវេជ្ជបណ្ឌិត។ លោក
ម. ហ. រ អាយុ៣២ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖
អរគុណប្អូនប្រុសដែលបានសួរសំណួរដ៏មានសារៈសំខាន់មកកាន់ខ្ញុំបាទ។
គឺជាការត្រឹមត្រូវណាស់ ភរិយារបស់ប្អូននៅក្មេង អាចមានផ្ទៃពោះបានយ៉ាងងាយ
បើមានការរួមភេទចំថ្ងៃធ្លាក់មេជីវិត។ ថ្ងៃធ្លាក់មេជីវិតគឺជាចន្លោះកណ្ដាល
ពេលនៃការមករដូវទាំង២ដង។ ជាឧទាហរណ៍
បើភរិយារបស់ប្អូនប្រុសមករដូវទៀងទាត់រៀងរាល់២៨ថ្ងៃម្ដង
នោះថ្ងៃធ្លាក់មេជីវិតគឺ ថ្ងៃទី១៤រាប់ចាប់ពីថ្ងៃទី១នៃថ្ងៃមករដូវចុងក្រោយគេ។
បើថ្ងៃមករដូវចុងក្រោយគឺថ្ងៃទី២៨ឧសភា ថ្ងៃធ្លាក់មេជីវិតដែលគណនា
ឃើញគឺថ្ងៃទី១២ ខែមិថុនា។ នៅថ្ងៃទី១២ ខែមិថុនា
បើមានការរួមភេទគឺជាថ្ងៃដែលអាចមានផ្ទៃពោះបាន។ ប៉ុន្ដែការធ្លាក់មេជីវិត
អាចធ្លាក់មុនឬក្រោយ១ថ្ងៃឬ២ថ្ងៃ ហេតុនេះលោកអាចរួមភេទពីថ្ងៃទី១០ទៅ១៤ មិថុនា
ជាថ្ងៃអាចមានកូនបាន។ សរុបសេចក្ដីមក
ករណីគូស្រកររបស់ប្អូនប្រុសមិនពិបាកមានកូននោះទេ
គ្រាន់តែធ្វើយ៉ាងណាត្រូវមានការរួមភេទនៅរវាងថ្ងៃធ្លាក់មេជីវិតរៀងរាល់ខែ។
សូមប្អូនប្រុស និងភរិយាមានសំណាងល្អ។ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១


No comments:
Post a Comment