កាលពីថ្ងៃទី២៣ ខែកក្កដា
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ទីបញ្ជាការ
និងកងពលកាំជ្រួចមីស៊ីលចំនួន២ ប្រចាំការនៅតំបន់ យូរ៉ាល់
ប្រទេសរុស្ស៊ី
បានប្រកាសអាសន្នជាបន្ទាន់ដល់កម្លាំងមីស៊ីលទាំងនោះធ្វើ
សកម្មភាព។
ការប្រកាសអាសន្ននោះស្ថិតនៅក្នុងការធ្វើសមយុទ្ធដោយចៃដន្យក្នុង
ការពង្រឹងស្មារតីកម្លាំង យោធារបស់ប្រធានាធិបតី វ្លាឌីមៀរ ពូទីន។
ការធ្វើសមយុទ្ធកាំជ្រួចមីស៊ីល កើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ដោយមានការចូលរួមពីកងពលមីស៊ីល Tagil ប្រចាំនៅខេត្ដ Sverdlovsk និងកងពលមីស៊ីល Yasneskaya ស្ថិតនៅខេត្ដ Orenburg។
គោលដៅនៃការធ្វើសមយុទ្ធនេះ ដើម្បីត្រួតពិនិត្យសមត្ថភាពត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នរបស់កងពលកាំជ្រួចមីស៊ីលឱ្យចេញបំពេញប្រតិបត្ដិ ការតាមពេលកំណត់ទុកដែលថ្នាក់លើ បានប្រគល់ជូន។ ការធ្វើសមយុទ្ធមីស៊ីល នោះអូសបន្លាយដល់ថ្ងៃទី២៧ ខែកក្កដា។ កងពលមីស៊ីលនឹងស៊ើបអង្កេតហើយដាក់ពង្រាយទៅតាមគោលដៅដែលរៀបចំ ទុកជាមុន។
កងពលកាំជ្រួចមីស៊ីល Tagil មានកាំជ្រួចមីស៊ីលទំនើបៗជាច្រើន ក្នុងនោះមានកាំជ្រួចមីស៊ីលឆ្លងទ្វីប Topol (SS-25 Sickle)។ ចំណែកកងពលកាំជ្រួចមីស៊ីល Yasnenskaya បានបំពាក់ប្រព័ន្ធមីស៊ីល RS-20V Voyevoda (SS-18 Satan)។
មុននេះមួយថ្ងៃ កម្លាំងទាហានរុស្ស៊ីទើបតែបញ្ចប់ការធ្វើសមយុទ្ធ ដើម្បីត្រួតពិនិត្យការធ្វើសង្គ្រាមខុសប្រក្រតីទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ចាប់តាំងពីអតីតសហភាពស៊ូវៀតដួលរលំ។ សមយុទ្ធនាពេលនោះ ដោយមានការចូលរួម ពីកម្លាំងទាហានរហូតដល់ ១៦០ពាន់ នាក់ រថក្រោះ១ពាន់គ្រឿង និងរថពាសដែក យន្ដហោះចម្បាំង ១៣០ គ្រឿង នាវាចម្បាំង ៧០គ្រឿង ធ្វើឡើងនៅតំបន់ខាងកើតជាប់ព្រំដែនប្រទេសចិន។ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនោះក្នុងគោលដៅពង្រឹងសមត្ថភាព ពេលមានសង្គ្រាមកើតឡើងដោយចៃដន្យ។
បន្ទាប់ពីសកម្មភាពធ្វើសមយុទ្ធនោះ រុស្ស៊ីក៏បានចាប់ផ្ដើមធ្វើសមយុទ្ធកងពលកាំជ្រួចមីស៊ីលការពារ និងវាយលុកឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ អ្វីដែលគេកត់សម្គាល់នោះ គឺសមយុទ្ធដែលធ្វើឡើងនាពេលកន្លងមក និងពេលនេះសុទ្ធសឹងតែមិនបានប្រកាស ឱ្យកម្លាំងទាហានដឹងជាមុននោះឡើយ។
ការពង្រឹងសមត្ថភាពនៃកម្លាំងទាហានរុស្ស៊ី គឺធ្វើឡើងតាមការចង់បានរបស់ប្រធានាធិបតីពូទីន គឺចង់ឱ្យទាហានស្ថិតក្នុងភាពខ្លាំងក្លា ត្រៀមលក្ខណៈគ្រប់ពេលវេលា មិនត្រូវភ្លេចខ្លួននោះឡើយ។ លោក ពូទីន ធ្លាប់បានប្រកាសថា បើចង់ឱ្យប្រទេសមួយមានអំណាចគ្រប់គ្រាន់ ចាំបាច់ត្រូវតែមានកម្លាំងទាហានខ្លាំងក្លា។
ក្នុងពេលដែលរុស្ស៊ីមានសេដ្ឋកិច្ចរីកចម្រើនឈានឡើងលំដាប់ទី៥ នៅលើពិភពលោករុស្ស៊ីក៏បានចំណាយប្រាក់រាប់រយពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យយោធា និងសព្វាវុធឱ្យស័ក្ដិសម នឹងប្រទេសមានអំណាចដូចជារុស្ស៊ី៕
ប្រភព៖ គេហទំព័រសារព័ត៌មាន នគរវត្ត