ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, July 24, 2013

អេស្ប៉ាញ៖ រថភ្លើង​រត់​ខុស​ផ្លូវ ស្លាប់​យ៉ាង​តិច​៤៥នាក់ របួស​ជាង​២០០​នាក់ (VDO)

Published on Thu 25 Jul, 2013 at 02:16 02:16 by . | 15 views យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់​រថភ្លើង​រត់ចេញពីផ្លូវមួយ នៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ផ្នែកខាងពាយព្យនៃប្រទេស​អេស្ប៉ាញ។ នេះជាការថ្លែងឲ្យដឹងរបស់ប្រធានក្រុមប្រឹក្សាតំបន់ ហ្គាលីស (Galice) លោក អាលប៊ែរតូ នូណេ ហ្វីចូ (Alberto Nuñez Feijoo)។

ទិដ្ឋភាពនៃរថភ្លើងដួលដេករណូករណែល នៅលើផ្លូវដែក។ (រូបថត Oscar Corral/Reuters)
លោកប្រធានក្រុមប្រឹក្សាតំបន់ បានអះអាងតាមវិទ្យុប្រចាំតំបន់មួយថា «មានមនុស្សយ៉ាងហោចណាស់ ៤៥នាក់ស្លាប់» ដោយបានបន្ថែមថាមានមនុស្សរបួសជាង២០០នាក់ផ្សេងទៀត។ លោកបានពិពណ៌នាពីទស្សនីយភាពរន្ធត់ខ្លោចផ្សារមួយ ដែលកើតឡើងពីគ្រោះថ្នាក់នេះ។
លោកបានបន្តឲ្យដឹងទៀតថា «មានទូររថភ្លើងមួយបានរួញកំពិត ចូលគ្នា ហើយមានសាកសពជាច្រើន នៅលើផ្លូវដែក»។ តើតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក បានបញ្ជាក់ថា រថភ្លើងមួយខ្សែនេះ ផ្ទុកមនុស្សចំនួន២៣៨នាក់។
«ទូរថភ្លើងជាច្រើនទៀត បានដួលដែកបន្តបន្ទាប់គ្នា»
រូបភាពដំបូងដែលបង្ហាញនៅតាមកញ្ចក់ទូរទស្សន៍ បានធ្វើឲ្យឃើញមានទូរថភ្លើងចំនួនបួន បានដួលត្រឡប់ត្រឡិន​នៅ​លើ​ផ្លូវដែក ដែលក្នុងនោះមានយ៉ាងហោចទូមួយ បានរួញកំពិតសឹងតែទាំងអស់ និងមានផ្សែងហុយចេញពីទូរថភ្លើងដួល​រណូករណែលទាំងនេះ។
សាក្សីមួយរូបបាននិយាយប្រាប់វិទ្យុក្នុងស្រុកមួយថា «ទំនងជានៅមុនរថភ្លើងបត់ចេញ ទូរថភ្លើងចាប់ផ្ដើមប្រទាញប្រទង់​គ្នា។ យើងរមៀលជាច្រើនត្រឡប់ មុននឹងទូរថភ្លើងទាំងនោះ បានដួលដេកត្រឡប់ត្រឡិន បន្តបន្ទាប់គ្នានោះ។»
«មូលហេតុមួយ ដែលមិនទាន់អាចដឹងបាន»
គ្រោះថ្នាក់បានកើតឡើងនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីស្ថានីយ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល ខណៈដែលរថភ្លើងនេះរត់ភ្ជាប់​ពី​រាជធានីម៉ាឌ្រីដ ទៅតំបន់អែល ហ្វែរ៉ូល (El Ferrol)។ គ្រោះថ្នាក់បានចាប់ផ្ដើមនៅម៉ោងប្រមាណជា ៩យប់ ម៉ោងក្នុង​ស្រុក។ មូលហេតុដែលឈានទៅដល់ គ្រោះថ្នាក់ដ៏ប្រល័យនេះ គេនៅមិនទានដឹងថាជអ្វីនោះនៅឡើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ដូចតទៅ៖
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII