ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

អាម៉េរិក ជំរុញ ឱ្យ គ.ជ.ប ស៊ើប អង្កេតបញ្ហាភាព មិនប្រក្រតី

ភ្នំពេញ៖ អ្នកនាំពាក្យស្ថាន ទូតអាម៉េរិកប្រចាំកម្ពុជា លោក សន ម៉ាកឃិនថុស្ស (Sean McIntosh)បានថ្លែងឱ្យដឹង នៅថ្ងៃ ចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៣ ថា អាម៉េរិកស្វាគមន៍ដំណើរការ បោះឆ្នោតសាកល ប្រកបដោយសនិ្តវិធី នៅកម្ពុជា ប៉ុន្តែ ក៏បានស្នើឱ្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បើកការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតី ដែលបានកើតឡើង ក្នុងអំឡុង ពេលនៃការបោះឆ្នោតផងដែរ។
Photo by DAP-News
លោកសន ម៉ាកឃិនថុស្ស (Sean McIntosh) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈសារអេឡិច ត្រូនិចថា "យើងបានដឹងអំពីភាព មិនប្រក្រតីមួយចំនួនក្នុង ការបោះឆ្នោត
ហើយអំពាវនាវអោយ រាជរដ្ឋាភិបាល ដោះស្រាយនូវភាពខុសឆ្គង ដែលមានលក្ខណៈ ជាប្រព័ន្ធក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាគុណវិបត្តផ្សេងៗទៀត ផងដែរ។ យើងក៏សូមអំពាវនាវអោយ គ.ជ.ប ធ្វើការស៊ើបអង្កេតដោយ ពេញលេញ និងមានតំលាភាព ចំពោះ របាយការណ៍ ដែលជឿអោយទុកចិត្ត បានស្តីពីភាពមិនប្រក្រតី ទាំងនោះ និងចាត់វិធានការណ៏អោយ បានត្រឹមត្រូវ ប្រសិន បើចាំបាច់"។
យ៉ាងណាក៏ដោយ អាម៉េរិក ក៏បានអបអរសាទរ ដល់ប្រជាជនកម្ពុជា ចំពោះការបោះឆ្នោតដោយសន្តិវិធី។
អាម៉េរិក ក៏បានចាត់ទុកថា ជាជំហានប្រវត្តិសាស្រ្តមួយ ក្នុងការអភិវឌ្ឍន៏ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ "យើងសូម ស្នើអោយ គណបក្សនយោបាយទាំងអស់ ក៏ដូចជាអ្នកគាំទ្ររបស់គេ បន្តធ្វើសកម្មភាព ដោយមាន របៀបរៀប រយនិងដោយសន្តិវិធី ក្នុងអំឡុងពេលក្រោយបោះឆ្នោត"។
អ្នកនាំពាក្យរូបនេះ បានថ្លែងផងដែរថា "យើងគត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លាំងរបស់សង្គមស៊ីវិល ក្នុងការ ត្រួតពិនិត្យ នូវដំណើរការបោះឆ្នោត។ យើងនឹងពិនិត្យ មើលនូវព័ត៌មាន ទូទៅជាច្រើនក្នុងរយៈពេល ប៉ុន្មាន សប្តាហ៍ខាងមុខនេះនៅពេល ដែលយើងធ្វើការវាយតំលៃ ពីលទ្ធផលនៃការបោះឆ្នោត"។
យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម សារទូរស័ព្ទថា គណបក្សប្រជា ជនកម្ពុជា ទទួលបានអាសនៈ៦៨ ខណៈគណបក្សសង្រ្គោះជាតិ ទទួលបាន ៥៥ អាសនៈ លើ១២៣អាសនៈ នៃ រដ្ឋសភា ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII