ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

អ្នក​សង្កេតការណ៍​បោះឆ្នោត​​រុស្ស៊ី​សរសើរ​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតៗ​

M29-a-fullភ្នំពេញ ​៖ ​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​ពី​ប្រទេស​រុស្ស៊ី​ដែល​បាន​មក​ចូលរួម​ តាមដាន​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​បាន​រៀបចំ​ឡើង កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មកនេះ​ប្រព្រឹត្ត​ទៅ​ដោយ​ យុត្តិធម៌​ សេរី​និង​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ពិតៗ។
លោកស្រី​អ៊ី​ទ្បេ​ណា​ដូ​ប្រូ​វី​ណា​(ElenaDubrovina)​សមាជិក​នៃ
​គណៈកម្មការ​មជ្ឈមណ្ឌល​បោះឆ្នោត​នៃ​សហព័ន្ធ​រុស្ស៊ី​និង​លោក​វី​សេ​វូ​ទ្បូ​ត​ប៉េ​វេ​វូ​ឆី​កូវ​(VsevolodPerevozchikov)​មន្ត្រីជាន់ខ្ពស់ ​ផ្នែក​រដ្ឋបាល​នៃ​គណៈកម្មាធិការ​កណ្តាល​មជ្ឈមណ្ឌល​បោះឆ្នោត​សហព័ន្ធ​ រុស្ស៊ី​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​​កក្កដា​​ថា​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ក្រុម​អ្នកសង្កេតការណ៍​របស់​លោកស្រី​ បាន​ចុះទៅ​ពិនិត្យមើល​សកម្មភាព​ការបោះឆ្នោត​នៅ​ខណ្ឌ​ចំនួន​៥​ក្នុង​រាជធានី​ ភ្នំពេញ​និង​នៅក្នុង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ ហើយ​ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា​ ការបោះឆ្នោត​នៅ​កម្ពុជា​មាន​ភាព​វិជ្ជមាន​ ហើយ​ការឃោសនា​មុន​ការបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ការ​រំខាន ​ពី​ក្រុម​សមត្ថកិច្ច​នោះ​ទេ​គឺ​ដំណើរការ​ប្រកបដោយ​លទ្ធិ​ប្រជាធិបតេយ្យ។
លោកស្រី ​បាន​បន្ត​ ថា​“​ការរៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ទី​៥​នេះ​គឺ​ ប្រព្រឹត្តិ​ទៅ​ដោយ​ល្អ​ប្រសើរ អ្នក​បោះឆ្នោត​បាន​ចូលរួម​ការបោះឆ្នោត​ប្រកបដោយ​ភាព​រីករាយ ធ្វើ​ឲ្យ​ការបោះឆ្នោត​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតៗ ”​។ លោកស្រី​បាន​បន្ថែម​ថា​“​មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​សង្កេត​ការណ៍​ក្នុង​ការ​បោះឆ្នោត​នេះ ហើយ​ជា​លទ្ធផល​គេ​អះអាង​ស្រដៀង​គ្នា​ថា​ ល្អ​ប្រសើរ។ លោក​ស្រី​បញ្ជាក់​ថា​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​មាន​ភាព​ប្រហាក់​ ប្រហែលគ្នា​ដោយ​កន្លែង​ខ្លះ​គណបក្ស​ប្រជាជន​ឈ្នះ ហើយ​កន្លែង​ខ្លះទៀត​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ។
លោកស្រី​ElenaDubrovina​បញ្ជាក់ ​ថា​ទោះជា​យ៉ាងណា​ក្នុង​អំទ្បុង​ពេលនោះ​ឆ្នោត​នេះ​មាន​គេ​ប្តឹង​ថា​ មណ្ឌលបោះឆ្នោត​២​កន្លែង​នៅ​រាជធានី​ភ្នំពេញ​គេ​ហាមឃាត់​មិន​ឲ្យ​ អ្នកសង្កេតការ​ជាតិ​និង​អន្តរជាតិ​ចូល​ ប៉ុន្តែ​ក្រោយមក​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ឲ្យ​ចូល​នៅពេល​ការបោះឆ្នោត​ បាន​បញ្ចប់។
គណបក្សប្រឆាំង​បាន​បដិសេធ​លទ្ធផល​ការបោះឆ្នោត​នេះ​ដោយសារ​ថា​មាន​ភាព​មិនប្រក្រតី​បានកើត​ឡើង​ច្រើន។
ពាក់ព័ន្ធ​បញ្ហា​នេះ​លោកស្រី​Elena Dubrovina​បាន ​មានប្រសាសន៍ថា “​វា​ជា​ធម្មតា​ទេ​ការបោះឆ្នោត​នៅ​ប្រទេស​មួយចំនួន​ក៏​មាន​បញ្ហា​បែបនេះ​ដែរ តែ​ប្រសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលយក​លទ្ធផល​នេះ គឺ​ពួកគេ​អាច​ធ្វើ​តាមច្បាប់ ព្រោះ​ច្បាប់​កម្ពុជា​ក៏បាន​និយាយ​ពី​បញ្ហា​នេះដែរ តែ​ខ្ញុំ​មើល​ឃើញ​ថា​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គឺជា​ការបោះឆ្នោត​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ពិតៗ​ហើយ ”។
ការបោះឆ្នោត ​នៅ​កម្ពុជា​នេះ​បានធ្វើ​លោកស្រី​មានការ​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​យុវជន​ កម្ពុជា​ជាច្រើន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​ខុសពី​ប្រទេស​រុស្ស៊ី​ គឺ​យុវជន​នៅ​ទីនោះ​ចូលរួម​តែ​ក្នុង​កម្មវិធី​ធំៗ​ប៉ុណ្ណោះ។
លោកស្រី ​បាន​ឲ្យ​ដឹង​ទៀតថា ​ក្រុម​របស់​លោកស្រី​ធ្លាប់​បាន​ចូលរួម​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​ ប្រទេស​ឥណ្ឌូនេស៊ី​និង​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ហើយ​លោកស្រី​ធ្វើការ​ ប្រៀបធៀប​ថា​ការបោះឆ្នោត​នៅ​កម្ពុជា​នៅតែមាន​លក្ខណៈ​ល្អប្រសើរ​និង​ប្រកបដោយ ​លទ្ធិប្រជាធិបតេយ្យ​ពិតៗ៕
សំអឿន​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII