ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

សុរា​ចូល​ពោះ​ ទាស់​ពាក្យសំដី​ កាប់​លែង​ស្គាល់​មិត្តភ័ក្តិ​ រួច​គេច​ខ្លួន​បាត់​

kkn-s1aកំពង់ឆ្នាំង ៖ ​នៅ​ពេល​ស្វាង​ គឺជា​មិត្តភ័ក្តិ​ល្អ​ តែ​ដល់​ស្រវឹង​ដល់.ក ​ គឺ​កាប់​គ្មាន​ស្គាល់​ថា​អ្នក​ណា​ជា​អ្នក​ណា​ឡើយ​ ដូច​ក្នុងករណី​មួយ​នេះ​យុវជន​ម្នាក់​ត្រូវ​មិត្តភ័ក្តិ​របស់​ខ្លួន​កាប់​នឹង ​កាំបិត​ក​កុក​ដាច់​លលា​ដ៍ក្បាល​ ហូរ​ឈាម​ជោក​ខ្លួន​ដោយ​សារតែ​ទំនាស់​ពាក្យ​សំដី​គ្នា​ក្នុង​វង់​ផឹក​ស៊ី​។

​            ​ហេតុការណ៍ ​នេះ ​បា​ន​កើត​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ ​ថ្ងៃទី​១៥ ​ខែ​​កក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​ស្ពក​រាជ​ ឃុំ​អណ្តូង​ស្នាយ ​ស្រុក​រលាប្អៀរ ​ខេត្តកំពង់ឆ្នាំង​។ ​យុវជន​រងគ្រោះ​ដែល​ត្រូវ​មិត្តភ័ក្តិ​កាប់​នោះ​មានឈ្មោះ​ ពិន​ សុភា​រិ​ទ្ធ ​អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ចំណុច​កើត​ហេតុ​ខាង​លើ ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ កំពង់ឆ្នាំង​។​
​            ប្រភព​ ព័ត៌មាន​ពី​ក្រុម​គ្រួសារ​យុវជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​យុវជន​រង​គ្រោះ​រួម​និង​មិត្តភ័ក្តិ​របស់​គេ​ដែល​ជា​ កម្មករ​សំណង់​ទើប​នឹង​បើក​លុយ​ រួច​បាន​នាំ​គ្នា​ចំនួន​ពីរ​-​បីនាក់ ​ ផឹក​ទឹកត្នោតជូ​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​។ ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​ផឹក​ស្រវឹង​រៀងៗ​ខ្លួន​និយាយ​ច្រើន​ក៏​គង​ពាក្យសំដី​គ្នា​បង្ក​ ជា​ទំនាស់​ ហើយ​ប្រកែក​គ្នា​កាន់តែខ្លាំង​ឡើងៗ ​ស្រាប់​ជនដៃដល់​ដែល​គេ​ស្គាល់​ថា​ ឈ្មោះ ​ប៉ី ​បាន​ទាញ​កាំបិត​ក​កុក​មក​កាប់​ចំក្បាល​ពេញ​មួយ​ទំហឹង ​តែម្តង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​និង​ឈាម​ហូរ​ជោក​ខ្លួន ។​
​            ក្រោយ​ ពេល​កើតហេតុ​ជន​ងរ​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​មក​មណ្ឌល​សុខភាព​ព្រៃ​ ខ្មែរ តែ​ដោយ​សារ​ស្ថាន​ភាព​ធ្ងន់​ពេក​ក៏​បាន​ដឹក​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​ មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ រីឯ​ជនបង្ក​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​ តាម​ច្បាប់ ៕ 
​សោ​វី
kkn-s1
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII