ភ្នំពេញ
៖ ក្រុមហ៊ុនជប៉ុនចំនួន៣០ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ
បានមកចូលរួមការតាំងពិព័រណ៍ការងារលើកទី២
ក្រោមកិច្ចសហការរៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ស្ថិត នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីទាក់ទាញសិស្សនិស្សិតកម្ពុជា ដែលមានបំណងស្វែងរកការងារធ្វើ។
ពិព័រណ៍ការងារលើកទី២នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣នេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ថ្ងៃត្រង់ នៅ(CJCC)ក្នុង
បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានក្រុមហ៊ុន
និងទីភ្នាក់ងារចំនួន៣០
រៀបចំជាស្តង់ពិព័រណ៍មួយៗសម្រាប់ពិភាក្សាឱកាសការងារជាមួយយុវជន
ទើបនឹងប្រឡងជាប់ ដែលមានសមត្ថភាព
និងកំពុងរកការងារធ្វើនៅក្រុមហ៊ុនជប៉ុន។តាមសេចក្តីប្រកាសព័ត៌មាន
របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនជប៉ុនចំនួន១០៥ បានចុះបញ្ជីនៅ JBAC ដែល
កំពុងស្វះស្វែងរកអ្នកបំរើការងារ ដែលអាចនិយាយចាប់ពី២ភាសាឡើងទៅ
ដូចជាភាសាជប៉ុន និងមានជំនាញ ដែលអាចបម្រើការងារ
និងប្រើប្រាស់ជំនាញពួកគេដើម្បីចូលរួមចំណែកការរីកលូតលាស់ទីផ្សារ
ការងារផ្សេងៗនៅកម្ពុជា។គួរបញ្ជាក់ថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ក៏ធ្លាប់បានរៀបចំពិព័រណ៍លើកទី១កន្លងមក ដែលមានការសហការពីសមាគមអ្នកធុរកិច្ចជប៉ុននៅកកម្ពុជា ដែលហៅកាត់ថា(JBAC) និងដេប៉ាតឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
សុងយោ
