ឯកឧត្តម
ស ខេង
ដែលជាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសថា
ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបញ្ចប់នីតិកាលទី៥ នៃរដ្ឋសភា
ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍នៅក្នុងខេត្តព្រៃវែង
នឹងទទួលបានប្រាក់ឧបត្ថម្ភពីឯកឧត្តម ស ខេង
ដែលប្រាក់ទាំងនោះជាប្រាក់មូលនិធិរបស់ឯកឧត្តមផ្ទាល់។តាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យឯកឧត្តម ស ខេង ប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែង ហើយដែលអាចទទួលបានប្រាក់ឧបត្ថម្ភនោះ មានដូចជា លោកយាយ លោកតា ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ហើយមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ, ស្រ្តីសម្រាលកូន និងចូលបុណ្យគ្រួសារសព។
តាមសេចក្តីជូនដំណឹងដដែល សម្រាប់លោកយាយលោកតាដែលមានជំងឺ នឹងទទួលបានម្នាក់ចាប់ពី ២០ម៉ឺនរៀនទៅ ៥០ម៉ឺនរៀលតាមស្ថានភាពជាក់ស្តែង។ ចំណែកស្រ្តីសម្រាលកូន នឹងទទួលបានម្នាក់១០ម៉ឺនរៀល។ ហើយសម្រាប់ចូលបុណ្យគ្រួសារសព នឹងទទួលបាន២០ម៉ឺនរៀល៕
