ដាក់បញ្ចូលថ្ងៃ 17 July 2013, 15:30 AEST
អាជ្ញាធរអូស្ត្រាលី
បានស្រង់សាកសពជនស្វែងសុំសិទ្ធិជ្រកកោន ៤នាក់ចេញពីទឹក
កាលពីយប់មិញនេះ
បន្ទាប់ពីទូករបស់ពួកគេក្រឡាប់នៅតាមផ្លូវទៅកោះ Christmas ។
ក្នុងនោះក៏ អាជ្ញាធរ
ក៏បានជួយសង្គ្រោះជនស្វែងសុំសិទ្ធិជ្រកកោនចំនួន ១៤៤នាក់
ផ្សេងទៀតផងដែរ។
លោក Tony Abbott មេដឹកនាំបក្សប្រឆាំង មានប្រសាសន៍ថា មិនមានការចាំបាច់ឲ្យលោកជជែកវែកញែកអំពីបញ្ហា ជនស្វែងសុំសិទ្ធិជ្រកកោននោះទេ ប៉ុន្តែថាលោកនាយករដ្ឋមន្ត្រី គួរកោះហៅសភាដើម្បីធ្វើការផ្លាស់ប្តូរច្បាប់ការពារព្រំដែនរបស់ អូស្ត្រាលី។
“ This is a national emergency, it's got to be addressed now, I call on you to stop talking and put in place the real action that's necessary to truly make a difference.”
លោក Tony Abbott មានប្រសាសន៍ថា នេះគឺជារឿងអាសន្នជាតិ ដែលត្រូវតែលើកមកនិយាយនៅពេលនេះ ហើយលោកអំពាវនាវដល់នាយកមន្ត្រីអូស្ត្រាលី ឲ្យបញ្ឈប់ការនិយាយដែលគ្មានការអនុវត្តជាក់លាក់ ក្នុងការស្រោចស្រង់បញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។
ក្នុង ប្រទេសអូស្ត្រាលី ចំនួនជនស្វែងសុំសិទ្ធិជ្រកកោនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ថ្មីៗនេះ របាយការណ៍នៃជនជាតិវៀតណាម ដែលស្វែងសុំសិទ្ធិជ្រកកោនតាមទូកមកប្រទេសអូស្ត្រាលី ពីដើមឆ្នាំ២០១៣ មកដល់ពេលនេះ មានចំនួនជាង ៨០០នាក់ ក្នុងខណៈដែលចំនួនជនស្វែងសុំសិទ្ធិជ្រកកោនវៀតណាមសរុបកាលពី ឆ្នាំមុនមានប្រមាណតែ៥០នាក់ប៉ុណ្ណោះ។
ស្របពេលដែល អូស្ត្រាលីជួបប្រទះនឹងបញ្ហាការហូរចូលនៃអ្នកស្វែងសុំសិទ្ធិ ជ្រកកោនតាមទូក អ្នកនាំពាក្យផ្នែកជនភៀសខ្លួននៃអង្គការលើកលែងទោសអន្តរជាតិ លោក Graeme Mcgregor មានប្រសាសន៍ថា បញ្ហាជនស្វែងសុំសិទ្ធិជ្រកកោនគឺជាបញ្ហារបស់ពិភពលោក។
លោក ថ្លែងថា ការកើនឡើងនៃចំនួនទូកអ្នកស្វែងសុំសិទ្ធិជ្រកកោន ចង្អុលបង្ហាញពីការកើនឡើងនៃជនភៀសខ្លួន និងអ្នកស្វែងសុំ សិទ្ធិជ្រកកោនទូទាំងពិភពលោក។
នៅក្នុងឆ្នាំនេះ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានទទួលស្គាល់ជនភៀសខ្លួនសរុបទូទាំងពិភពលោក ចំនួន ១៥លាននាក់៕