ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, July 28, 2013

អំពើ​ហិង្សា​នៅ​មណ្ឌល​បោះ​ឆ្នោត​ស្ទឹងមានជ័យ

ប្រជាពលរដ្ឋ​នៅ​មណ្ឌល​បោះ​ឆ្នោត​ស្ទឹងមានជ័យ ជា​ច្រើន​រយ​នាក់ បាន​ប្រទូសរ៉ាយ​ជាមួយ​កងកម្លាំង​​ប្រដាប់​​អាវុធ ដោយ​បាន​វាយ​កម្ទេច​​ឡាន​ប៉េអឹម​អស់ ២​គ្រឿង ហើយ​នាំ​គ្នា​ដេញ​កង​កម្លាំង​ប៉េអឹម​​ឲ្យ​រត់​ខ្ចាត់ខ្ចាយ​ធ្លាក់​មក​ ការដ្ឋាន​សង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ។
ដោយ ឡេង ម៉ាលី និង សេក បណ្ឌិត
2013-07-28
បោះ​ឆ្នោត ប៉ូលិស ស្ទឹងមានជ័យ​៣០៥
កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការពារ​ សន្តិសុខ​នៅ​ក្បែរ​ស្ពានស្ទឹងមាន បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​មណ្ឌល​បោះ​ ឆ្នោត​ស្ទឹងមានជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
កំហឹង​មហាជន​ផ្ទុះ​ឡើង ដោយសារ​ឈ្មោះ​របស់​ពួកគាត់​បាន​បាត់​ពី​ឈ្មោះ​អ្នក​បញ្ជី​បោះ​ឆ្នោត​ផង និង​ពួកគាត់​ចោទ​ថា មាន​អ្នក​លួច​បន្លំ​បោះ​ឈ្មោះ​ផង ហើយ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ទី​នោះ​មិន​ការពារ។ ជា​ការ​ឆ្លើយ​តប​នឹង​កម្លាំង​មហាជន​ដេញ​ដូច្នេះ កង​ប៉េអិម​ក៏​បាន​បាញ់​​ជា​ច្រើន​ឡើង​ទៅ​លើ​ដើម្បី​គំរាម​កុំ​ឲ្យ​មហាជន​ដេញ ​តាម​ត​ទៅ​ទៀត។
សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ឡេង ម៉ាលី តាម​ការ​សាកសួរ​របស់​លោក សេក បណ្ឌិត៖

បោះ​ឆ្នោត ស្ទឹងមានជ័យ ៦១០
២៨-កក្កដា-២០១៣៖ រថយន្ត​របស់​កង​កម្លាំង​អាវុធហត្ថ​ដែល​ត្រូវ​ពលរដ្ឋ​វាយ​កម្ទេច​ពេល​កំហឹង​ ផ្ទុះ​ឡើង​នៅ​មណ្ឌល​បោះឆ្នោត​ស្ទឹងមានជ័យ។​ RFA/Leng Maly

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII