(ថ្ងៃទី 28 កក្កដា 2013, ម៉ោង 05:42:PM) | ដោយ: សុផល
ហេតុការណ៍នោះ បានកើតឡើងពីរដង។ ទី១ នៅម៉ោង ៩ និង ៣០ នាទី ព្រឹក។ លើកទី២ កើតឡើងនៅម៉ោង ២ រសៀល។
លោក ហៀក ច័ន្ទលាភ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា នៅក្នុងខណ្ឌមានជ័យ កើតមានបាតុភាព ដែលមានអ្នករារាំងពលរដ្ឋវៀតណាម ចូលបោះឆ្នោត គ្រប់កន្លែង ដែលនាំឲ្យបង្កចលាចលនៅតាមការិយាល័យបោះឆ្នោតមួយចំនួន។
យ៉ាងណាក៏ដោយ នៅវត្តចំប៉ា គ្រាន់តែមានការប្រតាយប្រតប់បន្តិចបន្តួច ដោយមិនមានហេតុការណ៍ធ្ងន់ធ្ងរទេ៕
