ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

ហេតុផល ដែលអ្នកគួរតែរួមភេទ ជារៀងរាល់ថ្ងៃ (តចប់)

ការរួមភេទជាវិធីមួយយ៉ាងល្អ  ដែលអាចធ្វើឱ្យអ្នកមានសុខភាពល្អ   មានភាពរីករាយ
ធ្វើឱ្យអ្នកទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍
និង ដុតបំផ្លាញសារធាតុកាឡូរី។ កាលពីថ្ងៃម្សិលមិញ Camnews បានចេញផ្សាយនូវ
ហេតុផលមួយចំនួន ដែលមនុស្សគួរតែរួមភេទរាល់ថ្ងៃ ហើយខាងក្រោមនេះ គឺជាហេតុ
ផលមួយចំនួនទៀត ដែលអ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។

៦/ ការពារពីការឆ្លងជំងឺ (ផ្សាំនឹងរោគ)
ការរួមភេទ ឱ្យបានទៀងទាត់ត្រឹមត្រូវ អាចជួយបង្កើនបរិមាណនៃការផ្សាំ  និងការពារ

រាងកាយអ្នកពីការឆ្លងនៃរោគផ្សេងៗ។ ជាពិសេស វាអាចធ្វើឱ្យរាងកាយមាំមួនខ្លាំងក្លា
ប្រឆំាងនឹងជំងឺ ផ្តាស់សាយ និង ជំងឺគ្រុនក្តៅ។
៧/ មានអាយុវែង 
នៅពេលអ្នកបញ្ចេញទឹកកាមនឹងធ្វើឱ្យកោសិកាអ័រម៉ូន  dehydroepiandrosterone​ 
ចេញមកខាងក្រៅ ដែលអាចជួយឱ្យអ្នកកើនឡើងភាពផ្សាំនៃរោគ  ជួសជុលកោសិកា
ដែលខូចទ្រុឌទ្រោម និងថែរក្សាស្បែកឱ្យមានសុខភាពល្អ។ ចំពោះបុរស រួមភេទបាន
យ៉ាងហោចណាស់ ២ដង ក្នុង ១សប្តាហ៍ រស់នៅបានយូរជាង បុរសដែលបានរួមភេទ
តិចតួច ត្រឹមតែ ១ដង ក្នុងរយៈពេល ២ ឬ ៣ សប្តាហ៍។
៨/ ធ្វើឱ្យសរសៃឈាមដើរបានល្អ
ពីព្រោះថា ចង្វាក់បេះដូងរបស់អ្នកកើនឡើង នៅពេលអ្នករួមភេទ ហើយវាជួយធ្វើឱ្យ
ចលនាឈាមថ្មី     ទៅផ្គត់ផ្គង់សរីរាង្គ  និង  កោសិការបស់អ្នក។  ខណៈដែលឈាម
កំពុងធ្វើចលនា  រាងកាយអ្នកនឹងបណ្តេញចេញសារធាតុពុល និង សារធាតុផ្សេងៗ
ទៀត ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា នឿយហត់។
៩/ បង្កើនបរិមាណ អង់ត្រូជេន និង តេសស្ទូធើរ៉ូន   (Oestrogen and Testosterone)
នៅក្នុងខ្លួនបុរស  មានអកម៉កតេសស្ទូធើរ៉ូន ដែលធ្វើឱ្យបុរស មានតណ្ហាខ្លាំងហើយ
សារធាតុនេះ ក៏មាននៅក្នុងប្រភេទស្រាមួយចំនួនដែរ។ ចំពោះស្រ្តីមានសារធាតុអក
ម៉ន អង់ត្រូជេន អាចជួយការពារ ប្រឆាំងនឹងជំងឺបេះដូង និង ធ្វើឱ្យមានក្លិនក្រអូប៕
ដោយ៖ វណ្ណៈ
ប្រភព៖ timesofindia
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII