ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

ហេតុផល ដែលអ្នកគួរតែរួមភេទ ជារៀងរាល់ថ្ងៃ

ការរួមភេទជាវិធីមួយយ៉ាងល្អ  ដែលអាចធ្វើឱ្យអ្នកមានសុខភាពល្អ   មានភាពរីករាយធ្វើឱ្យអ្នក
ទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍និង ដុតបំផ្លាញ
សារធាតុកាឡូរី។ ខាងក្រោមនេះ   មានហេតុផលជាច្រើនអ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។

១/ ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ
ការសិក្សាថ្មី  បានបង្ហាញថា  បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង  ១សបា្តហ៍អាចជួយ

កាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ជាងបុរសដែលបានរួមភេទតិច តែ១ដង ក្នុងរយៈពេល
១ខែ។
២/ កាត់បន្ថយភាពតានតឹង
ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហាគួ្រសារ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នក
មានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបាន
យ៉ាងល្អ។
៣/ កាត់បន្ថយការឈឺចាប់
ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ
មិនបានសម្រេច ចេះតែគិតពីបញ្ហាទាំងអស់នោះ។ អ្នកគួរតែ គិតពីការរួមភេទជំនួសវិញ ពីព្រោះ
ថាពេលដែលអ្នកបញ្ចេញទឹកកាម  កំរិតនៃអ័រម៉ូនអូស៊ីតូនិចកើនឡើង ៥ដង ដែលវាមានតួនាទី
កាត់បន្ថយភាពឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។
៤/ ទទួលទានដំណេកស្កប់ស្កល់
ការទទួលទានដំណេកបានស្កប់ស្កល់  អាចទទួលបានតាមរយៈការរួមភេទ  ជាមួយនឹងដៃគូ
សេ្នហាជាទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។
៥/ មានរាងកាយរឹងមាំង
ការរួមភេទ  អាចជួយអ្នក   ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំ
និងមានសម្រស់ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុតរំលាយសារធាតុខ្លាញ់
 បាន ៨០កាឡូរី។
ដោយ៖ វណ្ណៈ
ប្រភព៖ timesofindia
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII