សំណួរ ៖ ខ្ញុំបាទអាយុ២៣ឆ្នាំ។
ខ្ញុំបាទចូលចិត្ដអានទស្សនាវដ្ដីសុខភាពយើង ត្រង់ទំព័រសុខភាពផ្លូវភេទ។
ខ្ញុំបាទសូមសួរវេជ្ជបណ្ឌិត យើងថាហេតុអ្វីបានជាខ្ញុំស្រឡាញ់យុវនារី
តែពេលខ្លះខ្ញុំស្រឡាញ់បុរសទៅវិញ ហើយបុរសនោះមិនមែនជាក្មេងទេ
ជាបុរសចំណាស់ ទៅទៀត។ ខ្ញុំបាទមិនយល់ពីខ្លួនឯងទេ។
លោក អ. ព. ណ អាយុ ២៣ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើង ៖ តាមការរៀបរាប់របស់ប្អូន គឺជាជីវភាពផ្លូវភេទទាំងពីរភេទ។ តាមពិត សភាពបែបនេះ តែងតែអាចដឹងបាន ដោយខ្លួនឯងតាំងពីនៅពេលជំទង់។ ករណីនេះស្ថិតនៅចន្លោះអ្នកចូលចិត្ដរួមភេទជាមួយភេទផ្ទុយគ្នា និងអ្នកដែលរួមភេទជាមួយភេទ ដូចគ្នា។ ចំពោះជីវភាពផ្លូវភេទទាំងពីរភេទ គឺបុរស ឬស្ដ្រីនោះចូលចិត្ដរួមភេទជាមួយបុរសផង និងជាមួយស្ដ្រីផង។ ប្អូនប្រហែលជា កំពុងរកផ្លូវដើរ មុនដំបូងពិតជាពិបាកជ្រើសរើស តែសូមចាប់ផ្ដើមធ្វើការជ្រើសរើសឱ្យបានច្បាស់ ដើម្បីសម្របទៅតាមសីលធម៌កាតព្វ កិច្ច និងច្បាប់សង្គម។ សព្វថ្ងៃអ្នករួមភេទផ្ទុយគ្នា និងអ្នករួមភេទដូចគ្នាបានបង្ហាញមុខយ៉ាងច្បាស់ ប៉ុន្ដែអ្នកដែលចូលចិត្ដទាំងពីរ ភេទ មិនសូវជាបង្ហាញមុខជាចំហឡើយ។
តាមការស្រាវជ្រាវបានបង្ហាញថាដើមកំណើតមនុស្សជាច្រើនចូលចិត្ដ រួមភេទទាំងពីរភេទ ប្រមាណពី៣០%ទៅ៤០%ឯ ណោះ។ ពេលចាប់ពេញវ័យ ជាដំណាក់កាលកំណត់។ ការស្រឡាញ់ទាំងពីរភេទ ហាក់ដូចជាបាត់បង់នូវភាពស្មោះត្រង់រវាងដៃគូ។ ចំពោះករណីប្អូន ប្អូនត្រូវសម្រេចចិត្ដដោយខ្លួនឯងថាទទួលយកតែអត្ដសញ្ញាណភេទណាមួយ ប្អូនមិនអាចស្ថិតនៅសភាពបែបនេះជារៀងរហូតទេ។ មានតែចិត្ដប្អូនទេ ដែលអាចកំណត់ទិសដៅ និងធ្វើខ្លួនជាបុរស ឬជាស្ដ្រី។ ធម្មជាតិពិបាកកែប្រែ តែប្អូនត្រូវតែខំជំនះ ទើបប្អូនមានអនាគត និងគេចផុតពីផលប៉ះពាល់ជាយថាហេតុផ្សេងៗ ជាពិសេសគឺការឆ្លងមេរោគអេដស៍ ដែលសម្លាប់មនុស្សជារៀង រាល់ថ្ងៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦