សូមជម្រាបសួរលោកវេជ្ជបណ្ឌិត។
នាងខ្ញុំជាអ្នកអានទស្សនាវដ្ដី សុខភាពយើង របស់លោកម្នាក់។
នាងខ្ញុំមានសំណួរ មួយចំនួនសូមរៀបរាប់ជូនដូចតទៅនេះ។ កាលពីថ្ងៃទី២០
និងទី២១ ខែមេសា ឆ្នាំ២០០៨ នាងខ្ញុំបានរួមភេទជាមួយបុរសម្នាក់
ដោយមានប្រើប្រាស់ស្រោមអនាម័យចំនួន២លើក(យើងរួមភេទជាមួយគ្នាតែ២ដង
ប៉ុណ្ណោះ)។ កាលណោះ គាត់មានប្រើមាត់ (អូរ៉ាល់សិច)ជាមួយនាងខ្ញុំ។
គាត់ប្រើមាត់ថើបទ្វារមាសរបស់នាងខ្ញុំរៀងរាល់ពីរបីនាទីម្ដង
រាល់ពេលរួមភេទទាំងពីរលើកនោះ។
រយៈពេល២២ថ្ងៃក្រោយពេលរួមភេទនេះ នាងខ្ញុំបានធ្វើតេស្ដឈាមរកមេរោគអេដស៍ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ នាងខ្ញុំបានធ្វើតេស្ដជាថ្មីនៅ៦២ថ្ងៃក្រោយ ហើយទទួលបានលទ្ធផលអវិជ្ជមានដដែល ដែលតេស្ដនោះធ្វើឡើងនៅគ្លីនិកតែមួយ និងប្រើឈ្មោះដូចគ្នា។ ការធ្វើតេស្ដរបស់នាងខ្ញុំធ្វើឡើងនៅថ្ងៃទី១៨កក្កដា(៩០ ថ្ងៃក្រោយ)នៅគ្លីនិកដដែល ប៉ុន្ដែពេលនេះប្រើឈ្មោះផ្សេងទៀត តែលទ្ធផលនៅតែអវិជ្ជមានដដែល។ ក្រោយមកនៅថ្ងៃទី២១ កក្កដា(៩៣ថ្ងៃក្រោយ) នាងខ្ញុំបានទៅធ្វើតេស្ដនៅគ្លីនិកផ្សេងមួយទៀត លទ្ធផលក៏អវិជ្ជមានទៀត។ តើអាចនិយាយបានថា តេស្ដទាំងអស់នោះអាចជឿទុកចិត្ដបានឬទេ? នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំមិនមានសកម្មភាពផ្លូវភេទនៅក្នុងរយៈពេលនោះទេ មានន័យថាចន្លោះពីថ្ងៃទី២២មេសាដល់ថ្ងៃទី២១ កក្កដា ២០០៨។ នាងខ្ញុំធ្លាប់ឮគេនិយាយថា តេស្ដអាចជាក់លាក់យកជាការណ៍បាន ដរាបណារយៈពេល៦ខែ តែកន្លែងខ្លះថាតែ១៤ថ្ងៃ ឬ២៥ថ្ងៃ អាចយកជាការណ៍បានហើយតើពិតដែរទេ? តើពេលណាដែលអាចរកមេរោគឃើញ ក្រោយពីមានការរួមភេទដែលសង្ស័យ?
លោកស្រី ម. ច. ន អាយុ និងទីលំនៅ(មិនស្គាល់ សំណួរតាមរយៈអ៊ីម៉ែល)
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាបឋម ខ្ញុំបាទសូមអរគុណលោកស្រីដែលបានគាំទ្រទស្សនាវដ្ដី សុខភាពយើង និងសាកសួរជា សំណួរមកយើងខ្ញុំ។ ខ្ញុំបាទសូមអនុញ្ញាតហៅប្អូនស្រីចុះ សូមអភ័យទោសបើអាយុច្រើនជាងខ្ញុំបាទ។ ជាដំបូង សូមកោតសរសើរប្អូន ស្រីដែលយកចិត្ដទុកដាក់ចំពោះការធ្វើតេស្ដឈាម និងការរៀបរាប់យ៉ាងក្បោះក្បាយ។ ដើម្បីងាយស្រួលយល់សំណួរ ខ្ញុំសូមសង្ខេបថា ប្អូនស្រីចង់សួរទាក់ទងនឹងការឆ្លងមេរោគអេដស៍តាមការរួមភេទ និងការធ្វើតេស្ដឈាម(រយៈពេលគួរធ្វើតេស្ដ, ទីកន្លែង និងគុណភាព តេស្ដ)។
ជាការពិតណាស់ការរួមភេទពិតជាអាចធ្វើឱ្យមានការឆ្លងជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទ ជាពិសេសមេរោគអេដស៍។ ចំពោះការរួមភេទដែលមិនមានការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស ឬទ្វារលាមក ហើយគ្រាន់តែមានការប្រើមាត់(លិទ្ធឬបៀម)នោះ មិនមានការឆ្លងមេរោគអេដស៍ទេ ហើយបើមានក៏មានតិចតួចបំផុត។ ចំពោះជម្ងឺកាមរោគផ្សេងទៀតមិនប្រាកដថាមិនឆ្លងនោះទេ ជាអាទិជម្ងឺរើម ឬរោគផ្សិតជាដើម។ ចង់និយាយថាបើបុរសឬស្ដ្រីមានរោគណាមួយអាចចម្លងគ្នាទៅវិញទៅមក បុរសអាចចម្លងទៅស្ដ្រី ស្ដ្រីក៏អាចចម្លងមកបុរសវិញដែរ។
ទាក់ទងនឹងការធ្វើតេស្ដឈាម រយៈពេល កន្លែងធ្វើតេស្ដ និងគុណភាពតេស្ដពិតជាសំខាន់ខ្លាំងណាស់ តែអ្វីដែលសំខាន់បំផុតនោះគឺប្រភេទតេស្ដឈាមឯណោះវិញទេ។ សព្វថ្ងៃនេះមានប្រភេទនៃការធ្វើតេស្ដឈាមជាច្រើន តែខ្ញុំបាទសូមសង្ខេបថាមានការធ្វើ តេស្ដគោល២ប្រភេទ គឺការធ្វើតេស្ដរកអង្គបដិបក្ខប្រាណប្រឆាំងមេរោគអេដស៍(Anti-HIV antibody, EliSA) និងការស្វែងរកមេរោគអេដស៍(HIV PCR)។ តេស្ដឈាមរកអង្គបដិបក្ខប្រាណ អាចរកឃើញនៅក្នុងឈាមចាប់ពីថ្ងៃទី២១ ក្រោយការប៉ះពាល់ការឆ្លង។ នៅរយៈពេល៣ខែតេស្ដអាចមើលឃើញភាគច្រើនលើសលប់ ហើយធានាថាច្បាស់១០០% លើសពីរយៈពេល៦ខែទៅ។ រីឯតេស្ដរកមេរោគអេដស៍ផ្ទាល់តែម្ដង ជាទូទៅអាចចាប់មើលឃើញចាប់ពី១សប្ដាហ៍(៧ថ្ងៃ)ទៅ តេស្ដនេះមិនសូវប្រើប្រាស់សម្រាប់ ការធ្វើតេស្ដបញ្ជាក់ការផ្ទុកមេរោគអេដស៍នោះទេ ជាទូទៅប្រើសម្រាប់តែករណីកុមារទើបនឹងសម្រាល។ ដូច្នេះករណីប្អូនស្រី ប្រហែលជាការធ្វើតេស្ដដោយប្រើតេស្ដរកអង្គបដិបក្ខប្រាណហើយមើលទៅ។ ការពិតប្អូនស្រីមិនចាំបាច់ទៅមើលដល់ទៅ៤ដងដូចដែលបានរៀបរាប់នោះទេ ត្រឹមតែ២ដងយ៉ាងច្រើនអាចយកជាការបានហើយ គឺត្រូវធ្វើនៅ៣ខែក្រោយ និង៦ខែក្រោយការរួមភេទឬការប៉ះពាល់ដែលសង្ស័យថាឆ្លង។ រីឯការធ្វើតេស្ដតែប៉ុន្មានថ្ងៃក្រោយមានការរួមភេទសង្ស័យនោះគ្រាន់តែ បញ្ជាក់ថា តើមុនការសង្ស័យថាឆ្លងនោះមានការផ្ទុកមេរោគនេះដែរឬក៏អត់។
សរុបមកករណីប្អូនស្រីដែលសង្ស័យថាឆ្លងតាមការលិទ្ធប្រដាប់ភេទ គឺជាករណីកម្របំផុតទាក់ទងនឹងការឆ្លងមេរោគអេដស៍។ ហើយប្អូនស្រីក៏បានធ្វើតេស្ដចុងក្រោយលើសពី៣ខែដែរ។ ជារួមមកអាចសន្និដ្ឋានបានថា ប្អូនស្រីមិនអាចឆ្លងមេរោគអេដស៍ដ៏ ចង្រៃនេះបាននោះទេ។ សូមប្អូនស្រីឈប់បារម្ភទៀតទៅ ហើយសូមថែទាំខ្លួន កុំឱ្យមានរឿងសង្ស័យទៀតអី។ សង្ឃឹមថាប្អូនស្រី អាចទទួលយកចម្លើយទាំងនេះបាន តែបើមិនអស់ចិត្ដ ប្អូនស្រីអាចសរសេរសំបុត្រមកទស្សនាវដ្ដី សុខភាពយើង និងខ្ញុំបាទជាថ្មីទៀត បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨