ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, July 28, 2013

គណបក្ស សង្គ្រោះជាតិ មិនទទួល លទ្ធផល នៃការបោះឆ្នោត

Monday, 29 July 2013 10:46 ដោយៈ ដើមអម្ពិល (DAP)-ID: 011
ភ្នំពេញ៖ បន្ទាប់ពីការ បោះឆ្នោត បានរយៈពេល១ថ្ងៃ គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៣នេះ បានចេញសេចក្តីថ្លែង ការណ៍មួយ ដោយមិនទទួល យកលទ្ធផល នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៥នេះទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ CNRP បានឲ្យដឹងថា ចំពោះការប្រកាសលទ្ធផល ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)គឺ CNRP មិនអាច ទទួលយកបានទេ ពីព្រោះគណបក្ស បានរកឃើញនូវភាព មិនប្រក្រតីយ៉ាង ធ្ងន់ធ្ងរជាច្រើន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចំពោះលទ្ធផលដែល CNRP មិនទទួលយក គឺមាននីតិវិធី សម្រាប់ធ្វើការដោះស្រាយទៅលើករណីនេះ ហើយការមិនទទួលយកលទ្ធផលនេះ វាមិនមែនជាហេតុផលដែលត្រូវនិយាយនោះទេ ។
លោកបន្តថា “ហេតុអ្វីបានជាគាត់មិនទទួលយក ហើយគាត់មិនទទួលយកត្រង់កន្លែងណានោះ អាហ្នឹងជារឿងមួយផ្សេងទៀត ព្រោះដំណោះស្រាយមិនទទួល គឺមាននីតិវិធីដើម្បីដោះស្រាយនៃការមិនទទួលយក”។
សេចក្តីថ្លែងការណ៍នោះ បានបន្តទៀតថា CNRP ទាមទារឲ្យបង្កើតគណៈកម្មការ ចម្រុះមួយជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ពី ភាពមិន ប្រក្រតីទាំងនេះ។ គណៈកម្មការចម្រុះនេះ អាចមានសមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិ (CNRP), គណបក្សប្រជាជនកម្ពុជា (CPP), គណៈ កម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.), តំណាងអង្គការសហប្រជាជាតិ, តំណាងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត។
គណៈកម្មការចម្រុះនេះ ត្រូវធ្វើការស៊ើបអង្កេត និងផ្តល់របាយការណ៍ចុងក្រោយ មិនឲ្យហួសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ឡើយ។
ងាកមក លោក ផៃ ស៊ីផាន វិញលោកបានបញ្ជាក់ថា “ការបង្កើតឲ្យមានគណៈកម្មការនេះ អាហ្នឹងគឺដំណោះស្រាយមួយដ៏ល្អដែរ ប៉ុន្តែវាឋិតនៅលើ តើនីតិវិធីដែលជាសត្យានុម័តត្រូវធ្វើយ៉ាងម៉េច?”។
យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម សារទូរស័ព្ទថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ៦៨ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៥៥អាសនៈ លើ១២៣អាសនៈ នៃរដ្ឋសភា៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII