តាម
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម
វជរ៉ា ព្រះអនុជរបស់អតីតព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ
បានយាងចូលទិវង្គតហើយកាលពីយប់មិញនេះនៅប្រទេសបារាំងក្នុង
ព្រះជន្មាយុ ៦៨ព្រះវស្សា។សូមបញ្ជាក់ថា ម្ចាស់ក្សត្រី នរោត្តម វជរ៉ា គឺជារាជវង្សមួយអង្គដែលត្រូវគេចាត់ទុកថា ជាអ្នកនយោបាយស្នេហាជាតិ មាតុភូមិ កាលពីព្រះអង្គនៅជាអ្នកតំណាងរាស្រ្តរបស់គណបក្សហ៊្វុនស៊ិនប៉ិចនា អាណត្តិទី១ និងទី២។
ចំពោះការយាងចូលទិវង្គតរបស់ម្ចាស់ក្សត្រី នរោត្តម វជរ៉ា នេះ នៅមិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេពីព្រះបរមរាជវាំង អំពីការធ្វើជាផ្លូវការជូនម្ចាស់ក្សត្រីទេ៕
