ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, July 16, 2013

ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរបបខ្មែរក្រហមទទួលរងការបង្អាក់រំខាន

ដាក់​បញ្ចូល​ពេល 17 July 2013, 15:25 AEST
សម្រាប់​ទិវា​យុត្តិធម៌​អន្តរជាតិ​ ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ​នេះ មជ្ឈ​មណ្ឌល​​​​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រំឭក​ដល់​​រដ្ឋា​ភិបាល​ និង​អន្តរជាតិ ឲ្យ​យក​ចិត្ត​​ទុក​ដាក់​​គោរព​ចំពោះ​ឯករាជ្យ​ភាព​របស់​ តុលាការ​កាត់​​ក្តី​​មេដឹក​នាំ​របប​ខ្មែរ​ក្រហម។
ប្រធាន​នៃមជ្ឈ​មណ្ឌល​​​​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក អ៊ូ វីរៈ បាន​ចង្អុល​បង្ហាញ​​ថា ​​​​ការ​ស្វែងរក​យុត្តិធម៌​​ជូន​ជន​រង​គ្រោះ​របប​ខ្មែរ​ក្រហម បាន​ជួប​នូវ​ការ​​បង្អាក់​រំខាន ដោយ​ក្នុង​នោះ "រដ្ឋា​ភិបាល និង​សង្គម​អន្តរជាតិ​ ត្រូវ​​ធ្វើ​បន្ថែម​" ដើម្បី​ធានា​ថា យុត្តិ​ធម៌​ត្រូវ​​តែ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
សូម ​ជម្រាប​ថា​ ​ទិវា​យុត្តិធម៌​អន្តរជាតិ​ មាន​ប្រវត្តិ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍ កាល​ពី​១៥ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ១៩៩៨។ ​កាល​នោះ ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី សហគមន៍​អន្តរជាតិ​ បាន​ព្រម​ព្រៀង​គ្នា បង្កើត​តុលាការ​អន្តរជាតិ​ជាអចិន្ត្រៃយ៍​​មួយ​ដើម្បី​ដាក់​ទោស​ឧក្រិដ្ឋ​ជន ​​​​ដែល​បាន​​​​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សាហាវ​ឃោរឃៅ និង​ដើម្បី​​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​នៃ​​​​អំពើ​ឧក្រិដ្ឋកម្ម​សាហាវ​ ឃោរឃៅទាំង​នោះ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII