ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Saturday, July 13, 2013

រោង​ចក្រ​ផលិត​ឱសថ​មួយ នៅ​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​អន្តរ​ជាតិ ផ្នែក​គុណ​ភាព​គ្រប់​គ្រង

ភ្នំពេញៈ ក្រុមហ៊ុនផលិតឱសថមួយ នៅកម្ពុជាឈ្មោះ អឺហ្វាក់ បានបង្ហាញពីពានរង្វាន់មាស អន្តរជាតិ ផ្នែកគុណភាព ក្នុងការគ្រប់គ្រង ផលិតផលឱសថ (ISLQ) ដែលទើបតែទទួលបាន ពីក្រុមប្រឹក្សាធុរកិច្ច BID (Business Initiate Directors) នៅប្រទេសបារាំង កាលពីសប្តាហ៍មុន។
នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា កន្លងទៅ ក្នុងដំណើរវិលត្រឡប់ មកពីការទទួលពានរង្វាន់នេះ លោក កៅ មុយលីម អគ្គនាយកក្រុមហ៊ុន អឺហ្វាក់ បានឱ្យដឹងថា ការផ្តល់ពានរង្វាន់នេះ ត្រូវឈរលើការវាយតម្លៃ ជាមូលដ្ឋានចំនួន៤ គឺទី១ ឧត្តមភាព ជាអ្នកដឹកនាំ និងគ្រប់គ្រងកិច្ចការធុរកិច្ច ទី២គុណភាព និងឧត្តមភាព ទី៣ ធុរកិច្ច និងកិត្យានុភាពយីហោ និងទី៤ តិចណូឡូស៊ី ការកែលម្អ និងការពង្រីកធុរកិច្ច។

លោកបន្ថែមថា ការផ្តល់ពានរង្វាន់ មានបីប្រភេទគឺ ពានរង្វាន់មាស ផ្លាកទីន និងពានរង្វាន់ពេជ្រ ត្រូវបានគេផ្តល់ជូន ដល់អ្នកដឹកនាំក្រុមហ៊ុន ដែលមានគុណតម្លៃ មានភាពជាអ្នកដឹកនាំ ទទួលស្គាល់បច្ចេកវិទ្យា និងមានភាពជោគជ័យ ក្នុងការគ្រប់គ្រងអភិក្រម នៃធុរកិច្ចទាំងមូល។
គួរបញ្ជាក់ថា ពិធីទទួលយកពានរង្វាន់ International Star for Leadership in Quality (ISLQ) លើកទី១៧ កាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា បានប្រព្រឹត្តឡើងនៅក្នុងវិមាន Palais de Congress de Paris ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះ មានតំណាងក្រុមហ៊ុន ដែលមានជោគជ័យ ក្នុងវិស័យធុរកិច្ចរបស់ខ្លួន ចំនួន១៧៨ប្រទេស ចូលរួមដែលក្នុងចំណោម មានក្រុមហ៊ុន មកពីប្រទេស ៧៤ ទទួលបានពានរង្វាន់ផ្សេងៗគ្នា រួមទាំងកម្ពុជាផងដែរ។
លោក កៅ មុយលីម បានបញ្ជាក់ថា កត្តាដែលនាំឱ្យក្រុមហ៊ុនរបស់លោក ទទួលបានពាន់រង្វាន់ មាសអន្តរជាតិនេះ ដោយសារតែ បណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនលោក សុទ្ធតែមានអ្នកមានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំ ព្រមទាំងធ្វើការប្រកបដោយ ការទទួលខុសត្រូវ គំនិតក្នុងការច្នៃប្រឌិត ដែលទទួលបានការទុកចិត្តពីសំណាក់ អតិថិជនទាំងក្នុង និង ក្រៅប្រទេស៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII