ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, July 24, 2013

អាហារ ៤យ៉ាង ជួយអ្នកឱ្យទទួលទានដំណេកលក់ ស្កប់ស្កល់

ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

១/ ទឹកដោះគោជូរ៖ ជាប្រភេទទឹកដោះគោ ដែលអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព
សម្បូរដោយជាតិកាល់ស្យូម។ យោងតាមការស្រាវជ្រាវបានបង្ហាញថា  ជាតិកាល់ស្យូម គឺ
មានតួនាទីមួយយ៉ាងសំខាន់ ដែលជួយឱ្យអ្នក ទទួលទានដំណេកបានលក់ស្កប់ស្កល់។

១/ ផ្លែឈើរី៖ ជា​ប្រភេទផ្លែឈើម្យ៉ាង   ដែលមានផ្ទុកនូវ  សារធាតុ​ម៉េឡាតូ​នី​ន ដែល​អាច
​ជួយ​ទ្រទ្រង់​ និង ការពារ រាង្គ​កាយមនុស្ស ​ឱ្យឆាប់ងងុយគេង និងទទួលទានដំណេកបាន​
ស្កប់ស្កល់ល្អ។
២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ  ធម្មជាតិម្យ៉ាង  មានផ្ទុកទៅដោយ  សារធាតុ theanine
ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេក បានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖ ត្រូវទទួលទាន
តែបៃតងក្តៅ ១ថ្ងៃ ១ពែង។
៣/ ផ្លែ​ចេក​៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូ​តា​ស្យូម និង​ម៉ាញេ
ស្យូម ​ដែលជួយ​កាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់​សាច់ដុំបានសំរាកគ្រប់គ្រាន់ ​
ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII