បាត់ដំបង៖នគរបាលនិងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនបុរសបីនាក់ព្រមគ្នាដែលជនសង្ស័យទាំងបីមានពាក់ព័ន្ឋក្នុងករណីឃាតកម្មបុរសយោធាម្នាក់កាលពីវេលាម៉ោ៨និង១៥នាទីយប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៣ចំណុចស្រែត្រាចផ្លូវលំក្នុងភូមិតាសាញជើងឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបងដែលឃាតកម្មនេះមានរយៈពេល៣ថ្ងៃមកហើយ។កំលាំងនគរបាលបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះកិលរីដាអាយុ២៧ឆ្នាំរស់ក្នុងភូមិកើតហេតុពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះហ៊នហៃអាយុ៣៣ឆ្នាំជាទាហានវរអន្តរាគមន៍ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៥២។ ឈ្មោះកិលរីដាបាននិយាយថានៅវេលាម៉ោង១៨និង៣០នាទីខ្លួននិងប្រពន្ធបានអង្គុយលេងនៅមាត់ទ្វាលើផ្ទះស្រាប់តែឭសំឡេងឈ្លោះប្រកែកគ្នារវាងឈ្មោះលីសីហានិងឈ្មោះហ៊នហៃជាបងថ្លៃ។ ពេលនោះឈ្មោះលីសីហាកាន់ដំបងប៉ុនកដៃប្រវែងប្រហែល១ម៉ែត្រវាយទៅលើបងថ្លែខ្លួនឈ្មោះហ៊នហៃដួលផ្កាប់មុខលើផ្លូវហើយមានឈាមចេញតាមមាត់និងច្រមុះភ្លាមនោះខ្លួនក៏បានចូលទៅឃាត់ឈ្មោះលីសីហាដែរតែឃាត់មិនឈ្នះ។ ហើយឈ្មោះកិលរដ្ឋាហៅផ្លោកក៏បានចូលរួមឃាត់ដែរតែឈ្មោះលីសីហាបានប្រាប់អោយពួកគេជួយលាក់បាំងរឿងនេះ។
លោកឡាចប្រុសនាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទ័ណ្ឌអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថាបុរសសង្ស័យដៃដល់ដែលឃាត់ខ្លួនទី១មានឈ្មោះលីសីហាអាយុ២១ឆ្នាំនិងទីឈ្មោះកិលរដ្ឋាហៅផ្លោកអាយុ២៣ឆ្នាំអ្នកទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុ។
លោកម៉ែនរីមអធិការរងស្រុកសំឡូតបានអោយដឹងថាបុរសដែលស្លាប់នោះគឺមានស្នាមជាំផ្ពាល់ខាងឆ្វេងកញ្ជឹងកហើយក្បែរសាកសពមានដំបងឬស្សីប្រវែងជាង១ម៉ែត្រ។ ឈ្មោះធឿនសឿនហៅលឿងនិងឈ្មោះមីឌៀននិងជនរងគ្រោះឈ្មោះហ៊នហៃពេលចប់កម្មវិធីផឹកស៊ីបាននាំគ្នាជិះម៉ូតូចេញពីផ្ទះឈ្មោះធឿនសឿនដើម្បីទៅផ្ទះជនរងគ្រោះ។ លុះជិះដល់ចំណុចចំការស្ទឹងបានជួបឈ្មោះលីសីហាជាប្អូនថ្លៃជនរងគ្រោះហើយឈ្មោះលីសីហាស្រែកសួរថាអាណាហ្នឹងវើយជិះម៉ូតូ។ ពេលនោះឈ្មោះហ៊នហៃបានឈប់ម៉ូតូហើយភ្លាមនោះឈ្មោះលីសីហានិងកិលរដ្ឋាដឹងថាជាបងថ្លៃក៏សុំទោសអ្នកជិះម៉ូតូទាំង៣នាក់ហើយក៏ជិះម៉ូតូទៅមុខបាត់។
មួយសន្ទុះក្រោយមកឈ្មោះហ៊នហៃបានទូរស័ព្ទមកឈ្មោះលីសីហាជាប្អូនថ្លៃជែម្រ៉ាយព្រមទាំងបបួលគ្នាវៃ។ ដោយការខឹងក្តៅក្រហាយឈ្មោះលីសីហាបានកាន់ដំបងឬស្សីប្រវែងជិត១ម៉ែត្រដើរមកដល់មុខផ្ទះឈ្មោះហឿនហមស្រាប់តែឈ្មោះហ៊នហៃបានចេញពីព្រៃកំពតស្ទុះមកវាយលើឈ្មោះលីសីហាមួយដំបងរងជាប់។
ឈ្មោះកិលរដ្ឋាបានបានចាប់អោបហ៊នហៃជាប់បេលនោះឈ្មោះលីសីហាបានវាយបងថ្លៃត្រូវផ្ពាល់ឆ្វេងពេលនោះឈ្មោះកិលរីដានិងប្រពន្ធឈ្មោះឈឹមយ៉ាហៅហ៊ីងចេញពីផ្ទះមកជួយឃាត់។ បន្ទាប់មកជនរងគ្រោះឈ្មោះហ៊នហៃមិនស្តាប់ស្ទុះទៅវាយឈ្មោះលីសីហាតែត្រូវឈ្មោះលីសីហាវាយ៣ដំបងចំកញ្ជឹងកដួលផ្កាប់មុខលេងកំរើករួចតែម្តង។
បុរសទាំង៣នាក់ដែលពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើនេះត្រូវសមត្ថកិច្ចទាំង២ផ្នែកកសាងសំណុំរឿងបញ្ជូនទៅតុលាកានារសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៣ចាត់ការតាមនិតិវិធី៕
សារព័ត៌មានថ្ងៃនេះ | Wednesday, 24 July 2013 16:21:00


