ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

លោកស្រី សម លក្ខិណា ឌុល គឿន ដង្ហែទានព្រះវស្សា ទៅកាន់វត្តពីរ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង១០និង ៣០នាទីព្រឹក លោកស្រី សម លក្ខិណា ឌុល គឿន និងលោកស្រីឧកញ៉ា ឈាង គឹមស៊ុន បានដង្ហែទេយ្យទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្ត ចំនួនពីរ មានវត្តអង្គកញ្ជោ ក្នុងស្រុកឱរ៉ាល់ និងវត្តពន្លាជ័យ ភូមិពន្លា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

លោកស្រី សម លក្ខិណា ឌុល គឿន បានមានប្រសាសន៍ថា ការប្រគេនទេយ្យទាន ចំពោះព្រះសង្ឃទាំងពីរវត្តនេះ គឺដោយសារតែលោកស្រី បានឃើញពីភាពខ្វះខាត និងអត្តខាត់ គួរឲ្យអាណិតដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុង វត្ត មិនដឹងមានអ្វីធ្វើចង្ហាន់ដល់ព្រះសង្ឃ ទើបលោកស្រី ក៏ដូចជាក្រុមការងារ បាននាំយកនូវសម្ភារៈ បរិក្ខា ទាំងអស់នេះ ដើម្បីជួយសម្រួលដល់ការខ្វះខាត និងបានផ្ដាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំទាំងអស់ផងដែរ។
ទេយ្យទានដែល លោកស្រី សម លក្ខិណា ឌុល គឿន និងលោកស្រីឧកញ៉ា ឈាង គឹមស៊ុន បាននាំមកប្រគេន ដល់ព្រះសង្ឃនៅពេលនេះ គឺក្នុង១វត្តៗ ទទួលបានដូចជា អង្ករ១បេ៥០គីឡូក្រាម ទានធំមួយគូ ទឹកសុទ្ធ១០យួរ ទឹកត្រី១យួរ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១កេះធំ ឆៃប៉ូវ៤គីឡូក្រាម បច្ច័យចំនួន ៤០០ ០០០ រៀល និងគ្រឿង ឧបភោគ បរិភោគ ផ្សេងៗជាច្រើនទៀត ។
ជាមួយគ្នានេះដែរ លោកជំទាវ សម លក្ខិណា ឌុលគឿន និង លោកស្រីឧញ៉ា ឈាង គឹមស៊ុន ក៏បានឧបត្ថម្ភ ដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនោះ ក្នុងម្នាក់ៗទទួលបាន វ៉ែនតា១ នំប៉័ងពីរដើម ប្រេងកូឡា១ដប និងថវិកា១ម៉ឺនរៀលផងដែរ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII