ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

នៅ​ស្រុកកំណើត​ជាមួយគ្នា​មក​សុំ​ស្នាក់នៅ​ភ្នំពេញ​បាន​៣​ថ្ងៃ​កើត​គំនិត​លួច ​យក​ម៉ូតូ​ម្ចាស់​ផ្ទះ​មួយ​ខែ​ក្រោយ​មក​ម្ចាស់​គេ​ឃើញ​ប្ដឹង​ប៉ូលិស​អោយ​ ឃាត់​ខ្លួន​

news16-07-2013-d-fullភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្ដឹង​អោយ​ប៉ូលិស​​ខណ្ឌទួលគោក​ធ្វើការ​ ឃាត់ខ្លួន ក្រោយ​ពេល​ដែល​បុរស​ម្នាក់​នេះ​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​ពី​មនុស្ស​ ស្គាល់គ្នា ហើយ​បាន​រត់​គេច​ខ្លួន​បាន​រយះ​ពេល​ជិត​មួយ​ខែ តែ​ជា​អ​កុស​ល្យ​ត្រូវ​ម្ចាស់​ម៉ូតូ​បានឃើញ​ក៏បាន​ប្ដឹង​ប៉ូលិស​​អោយ​ធ្វើ​ ការ​ឃាត់​ខ្លួន ដើម្បី​ចាត់​ការ​តាមច្បាប់​តែម្តង​។​

ជនសង្ស័យ ​ម្នាក់​នេះ​ត្រូវ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ដោយ​ប៉ូលិស​​ខណ្ឌទួលគោក​កាលពី​ ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ២០១៣​វេលា​ម៉ោង​៤​និង​៣០​នាទី​នៅ​តាម​បណ្តោយ ​ផ្លូវ​២៦១​ ក្រុម​៣៩ ​ភូមិ​៩​ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ពោល​គឺ​ក្រោយ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ​ធ្វើការ​គេចខ្លួន​បាន​រយះ​ពេល​ ជិត​១​ខែ​។ជនសង្ស័យ​ត្រូវ​ប៉ូលិស​ប្រាប់​អោយ​ស្គាល់ឈ្មោះ​គង់ សុភ​ក្ក្រ័​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​ទូរ​សព្ទ័ ​ស្នាក់នៅ​ផ្ទះ​ជួល​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​។​
ចំណែក ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហឿន ឈុនលី ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​បាក់​ទូក ស្នាក់នៅ​ផ្ទះ​ជួល​ លេខ​៥៥​ ផ្លូវ​២២៧​ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក និង​មាន​ស្រុកកំណើត​ជាមួយគ្នា​ជាមួយ​ជនសង្ស័យ​ផង​ដែរ​ គឺ​នៅ​ក្នុងភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន ​ខេត្តកំពង់ធំ​។​ ក្នុង​ការ​ឃាត់ខ្លួន​នេះ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​ស្កូ​ប​ពី ​ពណ៌​ក្រហម ស៊េរី​២០១២​ ពាក់​ស្លាក​លេខ​កំពង់ធំ​1F 0440​ដែល​ជនសង្ស័យ​ឆបោក​យក​ទៅ​នោះ​ត្រូវ​បាន​ដកហូត​យក​មក​បាន​វិញ​ផង​ដែរ​។​
មន្ត្រី ​ប៉ូលិស​ខណ្ឌទួលគោក​បាន​អោយ​ដឹង​ថា ជនរងគ្រោះ​និង​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់គ្នា​នៅ​ស្រុកកំណើត​ឯ​ខេត្តកំពង់ធំ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​កន្លង​មកនេះ​ជនសង្ស័យ​បាន​មក​លេង​ផ្ទះ​ជួល ​របស់​ជនរងគ្រោះ​ស្នាក់​នៅក្នុង​រយះ​ពេល​៣​ថ្ងៃ​។​ក្នុង​ខណៈ​នោះ​ជនសង្ស័យ​ ក៏បាន​សុំ​ខ្ចី​ម៉ូតូ​ជន​រងគ្រោះ​ជិះ​ថា​ទៅ​ទិញ​ម្ហូប​មួយ​ភ្លែត​ក៏​ ស្រាប់តែ​យក​ម៉ូតូ​នោះ​ទៅ​បាត់​រហូត​តែម្តង​។​លុះ​មកដល់​ថ្ងៃ​កើត​ហេតុ​ ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​របស់​ខ្លួន​នៅ​តាម​ផ្លូវ​ក៏បាន​ប្ដឹង​ ប៉ូលិស​អោយ​ធ្វើ​ការ​ឃាត់​ខ្លួន ដើម្បី​យក​ម៉ូតូ​មកវិញ​និង​ដាក់ទោស​ជនសង្ស័យ​ទៅតាម​ច្បាប់​៕
ស្រីរ័ត្ន
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII