ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 29, 2013

ទទួលទានអាហារពេលព្រឹក ជួយឱ្យមានសុខភាពល្អ

ខួរ​ក្បាល​របស់​មនុស្ស​ធ្វើការ​ ដោយ​ពឹង​ផ្អែក​ទៅ​លើសារធាតុក្លុយកូស (ជាតិ​ស្ករ​ ដែល​បាន​
មក​ពី​ការ​ធ្វើ​សំយោគ ពីសារធាតុ​មេតា​ប៉ូលីស​នៅក្នុង​អាហារ) សារធាតុនេះ សំខាន់​ណាស់
សម្រាប់​សកម្មភាព​មួយចំនួន​ ដូច​ជា ​​និយាយ គិត ដើរ អាន ចាប់​វត្ថុ​ផ្សេង​ៗ ជា​ដើម។


សារធាតុមេតាប៉ូលីស អាច​ដំណើរការទៅ​បាន លុះត្រាតែ ​មាន​ជាតិ​អាហារ​  នៅ​ក្នុង​ក្រពះ
​
របស់​លោក​អ្នក ។ បើ​លោក​អ្នក​ព្យាយាម​បង្អត់​អាហារ​ពេល​ព្រឹកនោះ​ ដូចជាលោក​អ្នក​កំពុង
​បញ្ឈប់​ប្រព័ន្ធ​សរីរាង្គ​ និង ​បង្ខំ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក ឱ្យ​​ធ្វើ​ការ​ ដោយ​គ្មានសារធាតុ​អ្វី
​មួយមកទ្រទ្រង់​ដែរ​។
ការ​បង្អត់​អាហារ​​ នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ចុះ​ខ្សោយ​​ ក្នុង​ការ​គិត  ការ​ដោះស្រាយ
ការ​ចងចាំ ការ​រំលឹក​ឡើង​វិញ។ល។ អ្នក​ខ្លះ​យល់​ច្រឡំថា ការ​បង្អត់​អាហារ​ពេល​ព្រឹកនឹង​ធ្វើ
​ឱ្យគេ​អាច​សម្រក​ទំងន់ តែផ្ទុយទៅវា ​ កាន់​តែ​ធ្វើ​ឱ្យកើន​ទំងន់​ទៅ​វិញ​ទេ  ដោយ​សារតែការ​
បង្អត់អាហារ នឹង​ធ្វើ​ឱ្យ​ងាប់​កោសិការ​ខួរក្បាល​មួយ​ចំនួន នៅ​ពេល​ដែល​លោកអ្នកព្យាយាម
បញ្ជាវា ហើយ​ជាតិ​ខ្លាញ់​នឹង​កើនឡើង ​ក្នុង​រាង្គកាយ​របស់​លោក​អ្នក   ដែលធ្វើឱ្យលោកអ្នក
ឡើងទំងន់ទៅវិញ។
 
ដូច្នេះ សូមលោកអ្នក  រីករាយនឹងការទទួលទានអាហារព្រឹក  ឱ្យបានទៀតទាត់ទាំងអស់គ្នា
ដើម្បីទទួលបាននូវសុខភាពល្អ និង មានភាពឆ្លាតវៃ៕

ដោយ៖ វណ្ណៈ
ប្រភព៖ health
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII