ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

ចិនអំពាវនាវឲ្យ មានកិច្ចពិភាក្សាថ្មី ជុំវិញបញ្ហា នុយក្លេអ៊ែរនៅអ៊ីរ៉ង់

យូអិន៖ ប្រេសិតចិន មួយរូប ប្រចាំនៅអង្គការ សហប្រជាជាតិ បាននិយាយនៅ ថ្ងៃចន្ទ ទី១៥ ខែកក្កដាថា គ្រប់ ភាគីទាក់ទង ទំាងអស់ ទៅនឹងបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ គួរតែព្យាយាមក្នុង ការប្រឹងប្រែង ឲ្យមានកិច្ចពិភាក្សាថ្មី មួយ ឆាប់ៗតាមដែល អាចធ្វើទៅបាន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៣ថា លោក វ៉ាង មីន តំណាង អចិន្ត្រៃយ របស់ចិន ប្រចាំនៅអង្គការ សហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍ បែបនេះ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សា សន្តិសុខ ពាក់ព័ន្ធនឹងការងារថ្មី នៃគណៈកម្មាធិការ ១៧៣៧ ដែលមានកាតព្វកិច្ចដឹកនាំ ការដាក់ ទណ្ឌកម្ម ប្រឆំាងនឹងប្រទេស អ៊ីរ៉ង់ ដោយបង្កើតឲ្យមាន ដំណោះស្រាយលេខ ១៧៣៧ និងដំណោះស្រាយ ជាបន្តបន្ទាប់ ទៀតរបស់ក្រុមប្រឹក្សា។
លោក វ៉ាង និយាយថា «នៅពេលនេះ ភាគីទំាងអស់ គួរតែចាប់យកឱកាស ដើម្បីធ្វើនីយកម្ម លើករណីវិជ្ជមាន ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាជុំថ្មី ក្នុងពេលឆាប់ៗតាម ដែលអាចទៅរួច។ គ្រប់ភាគីទំាងអស់ គួរតែបកស្រាយ អំពីទំនុកចិត្ត របស់ពួកគេ»។
បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបញ្ហាដែលនាំនូវឧបសគ្គ សម្រាប់អន្តរជាតិក្នុង របបគ្មានសាយភាយ អាវុធ នុយក្លេអ៊ែរ សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់មជ្ឈឹមបូព៌ា។ លោកបញ្ជាក់ថា ការដាក់ទណ្ឌកម្ម មិនមែនជា មូលដ្ឋាន គ្រឹះនៃដំណោះស្រាយ នោះទេ។ ដំណោះស្រាយនៃបញ្ហា គឺឆ្លងតាមរយៈកិច្ចពិភាក្សា និងកិច្ចចរចា ជាវិធីត្រឹមត្រូវតែមួយ។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងផងដែរថា «ប្រទេស អ៊ីរ៉ង់ គួរតែថែរក្សា និងពង្រឹងនូវកិច្ចពិភាក្សា និង កិច្ចសហប្រតិបត្តិជាមួយ ទីភ្នាក់ងារថាមពលអាតូមិក IAEA ដើម្បីឈានទៅរកការ ព្រមព្រៀងគ្នា អំឡុងពេល ដំណើរ ការមិនទាន់ បានសម្រេចនេះ។
គួរបញ្ជាក់ផងដែរថា បណ្តាប្រទេសមហាអំណាច លោកខាងលិច បានដាក់ការសង្ស័យ ទៅលើប្រទេស អ៊ីរ៉ង់ ដែល កំពុងព្យាយាមអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ តាមរយៈកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ខណៈរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ទទួចថា នេះគ្រាន់តែសម្រាប់បម្រើ គោលបំណងស៊ីវិលប៉ុណ្ណោះ ៕
Photo by DAP-News
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII