ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, July 15, 2013

រដ្ឋាភិបាល បណ្តោះអាសន្ន អេហ្ស៊ីប នឹងរៀបចំរួចរាល់ បើទោះបីមានការតវ៉ា

គែរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០១៣ នេះថាលោក នាយករដ្ឋមន្ត្រី ស្តីទីអេហ្ស៊ីប ហាហ្សេម អាល់ ប៊ែបឡវី បាននិយាយថា ការរៀបចំ គណរដ្ឋមន្ត្រីថ្មីនឹង ត្រូវសម្រេច ជោគជ័យ នៅរយៈពេលយ៉ាងហោច ណាស់ពីរថ្ងៃ បន្ទាប់ពី កិច្ចប្រជុំកាលពីថ្ងៃចន្ទ ម្សិលមិញនេះ ស្របពេលដែល ក្រុមអ្នក តវ៉ាដែលគាំទ្រ លោកអតីត ប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី កំពុងតែប៉ះទង្គិចយ៉ាងខ្លាំងជាមួយ ប៉ូលិសនៅ ក្នុងរដ្ឋធានីគែរ ។
ចំពោះមុខសន្និសីទសារព័ត៌មាន លោក ប៊ែបឡរី បាននិយាយថាគណរដ្ឋមន្ត្រី ថ្មីនឹងចំណុះទៅ ដោយសមាជិក ភាគច្រើន ដែលជាអ្នកសេរីនិយម និង ទំនើបកម្ម ហើយពួកគេនឹងស្បថចូល កាន់តំណែងនៅ ថ្ងៃអង្គារ ឬ ក៏ថ្ងៃពុធ ខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋមេណា របស់អេហ្ស៊ីប ក៏បានចេញផ្សាយផងដែរថា ក្រសួងផ្គត់ផ្គង់ និង ពាណិជ្ជកម្មក្នុង ប្រទេស កំពុងព្យាយាមដោះស្រាយ បញ្ហាជាច្រើននៅចំពោះមុខ ស្របពេល ប្រទេសកំពុង ធ្លាក់ចូលទៅក្នុងសភាព តានតឹងកាន់តែខ្លាំងឡើងនោះ។ រដ្ឋមន្ត្រីបណ្តោះ អាសន្ននៃក្រសួងខាងលើ គឺលោក ម៉ូហាម៉េដ អាប៊ូ ហ្សាឌី បាន អះអាងថារឿងសំខាន់ដំបូង ដែលលោកត្រូវដោះស្រាយ ជាបន្ទាន់គឺ បញ្ហាគុណភាពនំប៉័ង, ប្រយុទ្ធនឹងអំពើ ពុករលួយ, ព្រម ជាមួយនឹងការរក្សា ស្ថិរភាពសេដ្ឋកិច្ចជាដើម។
គួរបញ្ជាក់ថា រដ្ឋមន្ត្រី នឹងមេដឹកនាំតាមក្រសួងស្ថាប័ន ទាំងឡាយនៅអេហ្ស៊ីប ត្រូវបានផ្លាស់ប្តូរ ហើយ។ បើទោះ ការសម្រេច បែបនេះហាក់បីដូចជាមានគោលដៅ ទៅរកលទ្ធិប្រជាធិបតេយ្យ និង ការកាត់ឬសគល់នៃ របបចាស់ នោះក៏ដោយ ក៏ក្រុមអ្នកគាំទ្រលោក អតីតប្រធានាធិបតី ម៉ូហាម៉េដ ម៉ូស៊ី ហាក់មិនបានធូរស្រាល នៃកំហឹងរបស់ ពួកគេឡើយ។ គេនឹងរង់ចាំមើលថាតើ គណរដ្ឋមន្ត្រីថ្មី នឹងមានការផ្លាស់ប្តូរអ្វីខ្លះសម្រាប់មុខមាត់ អេហ្ស៊ីប ៕
Photo by DAP-News
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII