ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, July 12, 2013

លោកអភិបាល ខេត្តសៀមរាប សំណេះសំណាល ជាមួយប្រតិភូ អភិបាលក្រុង អ៊ីជីហារ៉ា ប្រទេសជប៉ុន

សៀមរាប : លោក ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាល ខេត្តសៀមរាប បានជួបសំណេះ សំណាល និងពិភាក្សា ការងារ ជាមួយ លោក ណាកហ្ការ៉ា តេរូហ៊ីកូ (NAKAGAWA TERUHIKO) ដែលជាអភិបាល ក្រុង អ៊ីជីហារ៉ា (ICHIHARA) នៃខេត្តជីបា (Chiba) និងប្រតិភូបច្ចេកទេស ជប៉ុន នៅថ្ងែទី១២ ខែកក្កដា ឆ្នាំ២០១៣ ម្សិលមិញ នៅរដ្ឋបាល សាលាខេត្តសៀមរាប ។

នៅក្នុងពិធីជួបពិភាក្សា ការងារមិត្តភាពនោះ ភាគីខាងប្រតិភូជប៉ុន គឺដឹកនាំដោយ លោក ណាកហ្ការ៉ា តេរូហ៊ីកូ ព្រមទាំងអ្នកបច្ចេកទេស ៣រូបទៀត ឯភាគីខេត្តសៀម រាប គឺមានលោក ឃឹម ប៊ុនសុង អភិបាល នៃគណ: អភិបាល ខេត្តសៀមរាប លោក ម៉ៅ វុទ្ធី អភិបាលរង លោកប្រធានមន្ទីរ សាធារណ:ការ និងដឹកជញ្ជូន លោក ប្រធានមន្ទីរទេសចរណ៍ លោកប្រធានសុខាភិបាល លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកអនុ ប្រធានមន្ទីរកសិកម្មខេត្ត ។
ការជួបនេះ ក្នុងគោលបំណង សម្រាប់កិច្ចសហប្រតិបត្តិការ និងផ្សារចំណងមិត្តភាព រវាងខេត្តសៀមរាប និងក្រុងអ៊ីជីហារ៉ា លើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យមួយចំនួនទៀត ។ ហើយនៅពេលខាងមុខ នឹងអាចឈានដល់ការចុះអនុស្សរណ: នៃការយោគយល់គ្នា ដែលផ្ដោតទៅលើវិស័យមួយចំនួន ដូចជា វិស័យកសិកម្ម ទេសចរណ៍ ព្រោះក្រុងអ៊ីជីហារ៉ា មានអ្នកជំនាញ បច្ចេកទេស ខាងវិស័យកសិកម្ម ដែលមានបទ ពិសោធន៍ជោគជ័យ ។
លោកអភិបាលខេត្ត ឃឹម ប៊ុនសុង បានលើកឡើង នូវការស្វាគមន៍ យ៉ាងកក់ក្ដៅ និងដោយមិត្តភាពខ្ពស់ ចំពោះដំណើរទស្សនកិច្ច ជាផ្លូវការ របស់ប្រតិភូ នៅលើទឹក ដីប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប ក្នុងចំណងជាមិត្តភាព និងដើម្បីធើ្វកិច្ចពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ លើការជម្រុញវិស័យកសិកម្ម ទេសចរណ៍ និង វប្បធម៌ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងអ៊ីជីហារ៉ា ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានជម្រាបជូនប្រតិភូ អំពីស្ថានភាព ភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត សៀមរាប ហើយប្រជាជនចំនួន ៨៣% ជា ប្រជា កសិករ ប្រកបរបរកសិកម្ម ។ លោក បានគូសបញ្ជាក់ថាក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាទាំងបី ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តមានការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានសុខ សន្ដិភាព និងស្ថិរភាព នយោបាយខ្ពស់ ។ ហើយខេត្តសៀមរាប គឺមានកំណើនភ្ញៀវទេសចរខ្ពស់ក្នុងមួយៗឆ្នាំ ព្រមទាំងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានជា បណ្ដើរៗ ផងដែរ ។
លោកអភិបាលក្រុង អ៊ីជីហារ៉ា បានមានប្រសាសន៍ថា សូមបញ្ជាក់ថា ក្រុងអ៊ីជីហារ៉ា គឺស្ថិតនៅក្នុងខេត្ត ជីបា (Chiba) ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ប៉ែកអាគ្នេយ៍ នៃក្រុងតូក្យូ ហើយក្រុងនេះ មានកំណើត៥០ឆ្នាំហើយ និងបើតាមសម្រង់ស្ថិតិ គឺមានប្រជាពលរដ្ឋប្រមាណ ២៨ម៉ឺននាក់ ។ ហើយក្រុងអ៊ីជីហារ៉ា គឺស្ថិត នៅក្នុងតំបន់ កាន់តូ (Kanto region) ដែលមានកំពុងផែសមុទ្រដ៏ធំ និងជាកំពង់ផែ សម្រាប់បណ្ដានាវាដឹកទំនិញតូច ធំ និងជាប្រភពចំណូលដ៏ធំ សម្រាប់ប្រទេសជប៉ុន ។
នៅក្នុងក្រុងនេះ មានលំនៅដ្ឋានជាច្រើន រួមនិងមានរោងចក្រ ឧស្សាហកម្មជាច្រើនពិសេសតាមបណ្ដោយមាត់សមុទ្រ ហើយមានទីប្រជុំជនជាច្រើន នៅចំកណ្ដាលនៃ ក្រុង ។ ក្រៅពីនោះ ក្រុងអ៊ីជីហារ៉ា នៅមានក្រុងវ័យ ចំណាស់ ដូចជាប្រាសាទធ្វើអំពីឈើមួយមានកម្ពស់ ៧ជាន់ អាយុ ១.៣០០ឆ្នាំ (ឥឡូវបានសាងសង់ឡើងវិញ) និងមានតំបន់ទេសចរណ៍ មានប្រព័ន្ធផ្លូវរថលើអាកាស លើដី ក្រោមសមុទ្រ មានឆ្នេរសមុទ្រយ៉ាងវែង មាន រោងចក្រចម្រាញប្រេងឥន្ធ: និងមានការផលិតស្រូវ អង្ករឈ្ងុយឆ្ងាញ់ មានការដាំដុះបន្លែបង្កា ផ្លែឈើ ផល កសិកម្មដទៃមួយចំនួនទៀតបានយ៉ាងប្រសើរ ផងដែរ ។
លោកបានបញ្ជាក់ផងដែរ ថា ក្នុងកិច្ចការអភិបាលក្រុង តាំងពីលោកកាន់មុខតំណែង គឺលោកបានយកចិត្តទុក ដាក់បំផុត ចំពោះ មនុស្សវ័យក្មេង ក្នុងការជួយឲ្យ ពួកគេក្លាយជា ទំពាំងស្នងឬស្សី ដ៏ពិតប្រាកដ ជាពលរដ្ឋល្អ និងជាថ្នាក់ដឹកនាំដ៏ល្អ ក្នុងពេលអនាគត ។ ហើយលោកមានមោទនភាពយ៉ាងខ្លាំង និងមិត្តភាពយ៉ាងក្រៃ លែង ដែលបានមកដល់ប្រទេសកម្ពុជា ពិសេសក្រុងវប្បធម៌ប្រវត្តិសាស្រ្តសៀមរាប-អង្គរ និងបានផ្សារនូវ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាង ខេត្តសៀមរាប និងក្រុងអ៊ីជីហារ៉ា នៅពេលនេះ ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII