ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, July 12, 2013

ទស្សនៈ​​​ជុំ​​វិញ​​​ការ​​លើក​​លែង​​ទោស​​​ដល់​​​លោក​​​សម​​ ​រង្ស៊ី​​​


Kosal-0154​ ក្រោយ​ពី​​ព្រះ​មហា​ក្ស​ត្រ​​ប្រោស​​ព្រះ​រាជ​ទាន​​លើក​លែង​ទោស​​ដល់​​លោក​ ​សម​ ​រង្ស៊ី​ ប្រ​ធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ​កាល​ពី​​ថ្ងៃ​ទី​​១២​​ម្សិល​មិញ​​នេះ​ បណ្ដាញ​សារ​ព័ត៌​មាន​​នា​នា​​

​ក្នុង​ស្រុក​​បាន​ធ្វើ​​ការ​ចុះ​​ផ្សាយ​​គ្រប់​​គេ​ហ​ទំព័រ​ ​តាម​​វិទ្យុ​ ​កា​សែត​ ទូរ​ទស្សន៍​ ​និង​​បណ្ដាញ​​ទំនាក់​ទំនង​​សង្គម​​ជា​ដើម​​។
ព័ត៌មាន​​ទាំង​នោះ​​គ្រាន់​តែ​​បាន​​ចុះ​ផ្សាយ​​នូវ​​លិខិត​​ស្នើ​សុំ​​ របស់​​​សម្ដេច​នា​យក​រ​ដ្ឋ​​មន្ដ្រី​ ហ៊ុន​ សែន​ ​លិ​ខិត​​លោក​ ​សម​ ​រង្ស៊ី​ ​និង​​ព្រះ​រាជ​ក្រឹត្យ​​របស់​​ព្រះ​មហា​​ក្រ​ត្ស​​ប៉ុណ្ណោះ​ ​ពុំ​មាន​​ការ​ធ្វើ​​អត្ថា​​ធិ​ប្បាយ​​អ្វី​​វែង​ឆ្ងាយ​​ឡើយ​​។​​
​ការ​ធ្វើ​សម្ប​ទាន​​នយោបាយ​​របស់​​សម្ដេច​ ​ហ៊ុន​ ​សែន​ ​ទៅ​លើ​​រូប​លោ​​ក​ ​សម​ ​រង្ស៊ី​​គឺ​ជា​កាយ​វិការ​​នយោបាយ​ទន់ភ្លន់​មួយ​ដែល​អ្នកនយោបាយ​បង្ហាញ​ពី​ ឆន្ទៈ​រួបរួមគ្នា នេះ​គឺ​ជា​​គំនិត​របស់​អ្នកតាមដាន​នយោបាយ​វិ​វ​ឌ្ឃ​ន៍​នៅ​កម្ពុជា​ដែល​ បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួន​ផ្សេងៗ​គ្នា​ជុំវិញ​ព្រះរាជក្រឹត្យ​ លើកលែងទោស​ដល់​លោក សម រង្ស៊ី ។​
​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​មានប្រសាសន៍ប្រាប់​ សារព័ត៌មាន​អន្តរជាតិ​មួយ​ថា «​លោក សម រង្ស៊ី​ត្រូវបាន​អនុញាត​ឲ្យ​ចូលមក​ប្រទេស​កម្ពុជា​វិញ​ក្រោម​ការលើកលែងទោស​ ពី​ព្រះមហាក្សត្រ នេះ​គឺជា​ដំណឹង​ល្អ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ្នកគាំទ្រ​បក្សប្រឆាំង ទាំងអ្នក គាំទ្រ​បក្ស​កាន់អំណាច​ក៏មាន​ចិត្ត​មាន​បេះ​ដូង​ចង់ឃើញ​ខ្មែរ​មានការ​រួបរួម មានការ​សាមគ្គី​គ្នា ខ្ញុំ​ក៏​ជឿជាក់ថា​មិត្តៗ​ជា​ជនជាតិ​បរទេស​ដែល​ធ្វើការ​នៅ​ស្ថានទូត ទាំង​អ្នកផ្ដល់​ជួយ ទាំង​ក្នុង​តំបន់​អាស៊ី​ក្ដី ទាំង​នៅ​ប​ច្ចឹ​ម នូវ​អ៊ឺរ៉ុប​ក្ដី​ក៏មាន​ការអបអរសាទ​រ ខ្ញុំ​គិតថា​នេះ​ជា​ដំណោះស្រាយ​ឈ្នះៗ​សម្រាប់​ប្រទេស​កម្ពុជា​» ។​
​លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប)​ បាន​ឲ្យ​ដឹង​ដែរ​ថា បើទោះជា​លោក សម រង្ស៊ី អាច​ទទួល​ការ​លើក​លែង​ទោស​ក្តី ក៏​លោក សម រង្ស៊ី នៅតែ​មិនអាច​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​បានទេ ដោយហេតុថា ការចុះបញ្ជី​អ្នកបោះឆ្នោត​បាន​ចប់សព្វគ្រប់​ទៅហើយ​។ ប៉ុន្តែ​លោក​ទេព នីថា​បញ្ជាក់ថា បើសិនជា​លោក សម រង្ស៊ី បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​មែន​នោះ គាត់​នឹង​អាចធ្វើ​ការ​ឃោសនា​ការបោះ​ឆ្នោត​បាន​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII