ភ្នំពេញ ៖ រថយន្តតាកូម៉ាបើកក្នុងល្បឿនយ៉ាងលឿន ឡើងទៅលើស្ពានព្រះមុនីវង្សថ្មី ខណៈដល់
ពាក់កណ្ដាលស្ពានស្រាប់តែជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន
ពេញទំហឹងបណ្ដាលឲ្យរថយន្តវិលមួយជុំត្រលប់ក្បាលមកក្រោយវិញ។
ហេតុការណ៍
នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣៥នាទី យប់ថ្ងៃទី០៩
ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី
ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាម
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុគេបានឃើញរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភ្នំពេញ 2V-3987 ធ្វើ
ដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស
ឡើងឆ្ពោះទៅលើស្ពានព្រះមុនីវង្សថ្មី
ខណៈមកដល់ចំណុចពាក់កណ្តាលស្ពាន
រថយន្តក៏បានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង
បណ្តាលឲ្យរថយន្តវិលក្បាលមកក្រោយវិញ
និងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង
ចំណែកអ្នកបើកបរបានចុះពីលើរថយន្តរត់គេចខ្លួនបាត់
បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយ
ពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ
និងស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានី
ភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
សុខា






