
របាយការណ៍នោះ បាននិយាយថា ក្នុងឆ្នាំ ២០១០ ផ្ទៃដីព្រៃឈើ មានទំហំសរុប ១០ ៣៦៣ ៧៨៩ ហិកតា ស្មើនឹងប្រមាណ ៥៨% នៃផ្ទៃដីសរុបរបស់ប្រទេស។ រាជរដ្ឋាភិបាល មានទិសដៅបង្កើនផ្ទៃដី ដែលគ្របដណ្តប់ដោយព្រៃឈើ ឲ្យដល់ ៦០% នៅឆ្នាំ ២០១៥។
រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកម្មវិធីកំណែទម្រង់វិស័យព្រៃឈើ ដោយខិតខំ បង្កើនសមត្ថភាពបច្ចេកទេស សំដៅជំរុញការងារគ្រប់គ្រង ឲ្យមានប្រសិទ្ធភាពខ្ពស់ រក្សាការពារ និងធានានិរន្តរភាពព្រៃឈើ។ ច្បាប់ស្តីពីព្រៃឈើ គឺជាត្រីវិស័យ និងជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងវិស័យព្រៃឈើជាតិ៕
