នាងខ្ញុំរៀបការប្ដី១២ឆ្នាំមកហើយ។
រយៈពេល២ឆ្នាំមកនេះ នាងខ្ញុំអស់អារម្មណ៍ផ្លូវភេទ
ទ្វារមាសរបស់នាងខ្ញុំស្ងួត មិនមានសំណើមទេ ទោះជាខំកែខៃបែបណាក៏ដោយ។
ប៉ុន្ដែពេលពួកយើងរួមរស់ជាមួយគ្នាដំបូង
ការរួមភេទមានសេចក្ដីសុខខ្លាំងណាស់ និងញឹកញាប់ទៀតផង។
តើសព្វថ្ងៃនេះមានថ្នាំជួយឱ្យនាងខ្ញុំមានចំណង់ផ្លូវភេទវិញឬទេ?
លោកស្រី ឧ.ស.ក អាយុ៤២ឆ្នាំ ខេត្ដបន្ទាយមានជ័យ
វេជ្ជបណ្ឌិតយើងៈ ជាអកុសល រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានផលិតផលណាមួយបង្ហាញប្រសិទ្ធភាព នៅក្នុងការជួយចំណង់ផ្លូវភេទនៅឡើយទេ។ កិលេសតណ្ហាជាផ្លែផ្កានៃបណ្ដុំគ្រឿងផ្សំជាច្រើនមុខលាយគ្នា។ ផ្ទុយទៅវិញការរួមភេទមិនពេញចិត្ដពេញថ្លើមតែងតែបញ្ចប់ដោយការថយចុះ នៃចំណង់ផ្លូវភេទនោះឯងតែម្ដង។ ហេតុផលចំបង គឺកង្វះការប៉ុនប៉ង ឬឆន្ទះ។ តែសំណាងល្អ ដោយសព្វថ្ងៃមានរបៀបថែរក្សាចំណង់នេះជាច្រើនបែបយ៉ាង។ ជាពិសេស មិនគួរគប្បីបណ្ដែតបណ្ដោយឱ្យរឿងរ៉ាវ ឬជីវភាពផ្លូវភេទ កើតឡើងជាអចិន្ដ្រៃយ៍ដដែលៗនោះទេ តែត្រូវខំរិះរកគំនិតថ្មី និងខំពញាក់អារម្មណ៍ដៃគូរួមភេទ។ ម្យ៉ាងទៀត ត្រូវខំលួងលោមប្រលោមស្នេហាជាប្រចាំ និងធ្វើខ្លួនឱ្យមានកាមកិលេស ឬកាមារម្មណ៍ជាដើម។ ដូចគ្នាផងដែរ សំខាន់ត្រូវរក្សាឱ្យបាននូវភាពល្អុកល្អឺននឹងគ្នា និងគាំពារភាពស្និតស្នាល ដែលសម្រួលដល់ការប៉ះពាល់រាងកាយ។ មិនត្រូវរារែកខ្លាចរអាមិនហ៊ានបបោសអង្អែល និងមិនហ៊ាន ថ្នាក់ថ្នមគូស្នេហានោះឡើយ ពីព្រោះថាគ្មានអ្វីដែលបំផ្លាញកាមារម្មណ៍ និងសេចក្ដីត្រេកក្នុងកាមគុណ ក្រៅពីការនៅឃ្លាតឆ្ងាញពីគ្នា នៃខ្លួនប្រាណឡើយ ដូចឃ្លាមួយបានលើកឡើងថា ឃ្លាតឆ្ងាយ ណាយចិត្ដ។ ដូច្នេះឱសថសម្រាប់ព្យាបាលការបាត់បង់អារម្មណ៍ផ្លូវភេទ របស់លោកស្រី គឺមានតែខ្លួនលោកស្រីផ្ទាល់ជាអ្នកចាប់ផ្ដើមកែខៃជាមួយស្វាមី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦