ដូចអ្វីដែលប្រិយមិត្តធ្លាប់បានជ្រាបហើយថា Nexus 7 គឺជាកុំព្យូទ័របន្ទះស្ដើងអេក្រង់ទំហំ 7-inch ដែលទទួលបានការពេញនិយមច្រើនពីសំណាក់អ្នកប្រើប្រាស់ ។ ម៉្យាងវិញទៀតកុំព្យូទ័របន្ទះស្ដើងនេះហើយដែលជាដៃគូប្រជែងដ៏ធំ របស់ iPad mini ព្រោះថាវាមានតម្លៃទាបជាង ហើយបើនិយាយពីគុណសម្បត្តិនិងលក្ខសម្បត្តិបច្ចេកទេសវិញគឺមិនចាញ់ Apple’s iPad mini នោះទេ ។ សូមរំលឹកផងដែរថាកាលពីសប្ដាហ៍មុនពពកបានចេញអត្ថបទមួយហើយថា Google នឹងវាយប្រហារ Apple’s iPad mini តាមរយៈការបញ្ចេញ Nexus 7 ជំនាន់ថ្មី [វីឌីអូ] ។ តើប្រិយមិត្តយល់ថាវាអាចទៅរួចទេ?

លក្ខណសម្បត្តិបច្ចេកទេសរបស់ Nexus 7 ជំនាន់ថ្មីមានដូចខាងក្រោម៖
- អេក្រង់ទំហំ 7-inch
- បច្ចេកវិទ្យាអេក្រង់ LCD IPS
- កម្រិតភាពច្បាស់ 1,920 x 1,200 pixels ឬ 323 pixels ក្នុងមួយអ៊ីញ
- CPU Quad-core 1.5GHz (Snapdragon S4)
- GPU Adreno 320
- RAM 2 GB
- អង្គផ្ទុកទិន្នន័យទំហំ 16 GB និង 32 GB
- កាមេរ៉ាមុខទំហំ 1.2 MP និង កាមេរ៉ាក្រោយទំហំ 5 MP
- មាន Dual-stereo Speakers
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean
- មានបំពាក់ដោយបច្ចេកវិទ្យា NFC, Wi-Fi, 4G LTE,មានម៉ូដែលប្រើស៊ីម) និង wireless charging
- ថាមពលថ្ម អាចដំណើរការបាន ១០ម៉ោង ដោយប្រើកម្មវិធីជាច្រើន (multi-media)

បញ្ជាក់៖ Nexus 7 ជំនាន់ទី២ នឹងមានវត្តមានលើទីផ្សារសហរដ្ឋអាមេរិកនៅបំណាច់ខែនេះ ដោយលក់ក្នុង តម្លៃ $229 (16 GB) និង $269 (32 GB) ទាំងនេះជាតម្លៃជាប់ Locked របស់ក្រុមហ៊ុន Verizon, T.Mobile និង AT&T ។ ដោយឡែកសម្រាប់ការមកដល់ទីផ្សារកម្ពុជានៃកុំព្យូទ័របន្ទះស្ដើង មួយនេះ គ្មានប្រភពណាបញ្ជាក់នៅឡើយទេ សូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទ ឬ កុំព្យូទ័រនានាក្នុងរាជធានីភ្នំពេញ ៕

Nexus 7 2nd Vs iPad min
សូមទស្សនាវីឌីអូខាងក្រោម៖
