បើពិនិត្យលើអេក្រង់របស់ iPad 4 ដែលកំពុងតែដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះមានអេក្រង់ ទំហំត្រឹមតែ 9.7-inch និង iPad mini មានអេក្រង់ទំហំ 7.9-inch រីឯទូរស័ព្ទទំនើប iPhone 5 វិញមានទំហំត្រឹមតែ 4-inch នោះទេ ។ បើយោងតាមប្រភពខាងលើនេះបានឲ្យដឹងថាអេក្រង់ដែលកំពុងតែត្រូវ បានធ្វើការសាកល្បងនោះគឹសម្រាប់ iPad ដែលមានទំហំ 12.9-inch ហើយបើប្អែកលើសេចក្ដីរាយការណ៍របស់ Reuters កាលពីខែមុននោះគឺ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរស័ព្ទទំនើបដែលមានទំហំ 4.7-inch និងប្រភេទ Phablet ដែលមានទំហំរហូតដល់ទៅ 5.7-inch ដើម្បីប្រជែងនឹងទូរស័ព្ទទំនើបប្រភេទ Phablet របស់ក្រុមហ៊ុន Samsung ។ សូមរំលឹកផងដែរថាកាលពីចុងខែឧសភាឆ្នាំ២០១៣ នេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន Apple កំពុងធ្វើការលើគម្រោងផលិត iPad Maxi មានអេក្រង់ 12.9-inch ដែរ ។

សូមបញ្ជាក់ថាព័ត៌មានទាំងនេះគឺស្ថិតក្នុងពាក្យចចាមអារ៉ាមនៅ ឡើយទេ ប៉ុន្តែវាត្រូវបានទទួលពី
ប្រភពល្បីៗដូចជា Reuters និង WSJ តែទោះជាយ៉ាងណាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានធ្វើការបដិសេធមិនធ្វើអត្ថាធិប្បាយឆ្លើយទៅនឹងការចោទសួររបស់ WSJ នោះទេ ។ សម្រាប់ព័ត៌មានថាតើក្រុមហ៊ុន Apple ពិតជាមានគម្រោងផលិត iPhones ដែលមានទំហំធំជាង 4-inch និង iPads ដែលមានទំហំរហូតដល់ 12.9-inch ឬអត់នោះ សូមប្រិយមិត្តរង់ចាំការបំភ្លឺពីក្រុមហ៊ុន Apple ទាំងអស់គ្នា ៕


រូបភាព iPhone concept

រូបគំរូ iPhone តម្លៃទាប
