ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, July 24, 2013

ថែម ២០០​ដុល្លារ ដើម្បី​ដូរ iPad ចាស់ យក iPad Version ថ្មី​បំផុត​

​ដើម្បី​ជុំរុញ​តម្រូវការ ក្នុង​ពេលវេលា​ដែល​អ្នកប្រើប្រាស់កំពុង​រង់ចាំ iPad ជំនាន់​ថ្មី​បង្ហាញខ្លួន​ក្រុមហ៊ុន Best Buy បានចេញ​នូវ​យុទ្ធ- សាស្ត្រ​ថ្មី​មួយ តាមរយះ​ការដោះដូរ​របស់​ចាស់ យក​របស់់​ថ្មី តាមរយះ​ការ​ថែមលុយ​ មួយចំនួន​។ ជំនួស​ឲ្យ​ការ​ចំណាយលុយ​ចាប់ពី ៤៩៩​ដុល្លារ សំរាប់ iPad អេក្រង់ Retina ជំនា​ន់ទី​៤ អតិថិជន​នឹងត្រូវ​ចំណាយលុយ​តែ ២០០​ដុល្លារ ប៉ុណ្ណោះ​ប៉ុន្តែ​ត្រូវមាន iPad ចាស់​មួយ​មក​ដោះដូរ​។​
​បណ្តា​គំរូ iPad ដែល​ត្រូវ​បានទទួល​ក្នុងការ​ដោះដូរ​រួមមាន iPad 2 និង iPad 3​។ បណ្តា iPad ដែល​យកមក​ដូរ​ទាំងនេះ ត្រូវតែ​នៅមាន​ដំណើរ​ការល្អ មិន​បែក​អេក្រង់ ឬក៏​ចូល​ទឹក​ឡើយ​។ យុទ្ធសាស្ត្រ​នេះ ចំណេញ​ជាងគេ គឺ​អ្នក​ដែល​កំពុង​ប្រើប្រាស់ iPad 2 ដែលជា Tablet មិនមាន​អេក្រង់ Retina​។​
iPad ជំនា​ន់ទី​៥ ក៏ដូចជា iPad Mini អេក្រង់ Retina ត្រូវបាន​គេ​សន្និដ្ឋានថា នឹង​បង្ហាញខ្លួន​នៅ​ខែតុលា ខាងមុខនេះ​៕
​ប្រភព​៖ គេហទំព័រ ខេ​ម​ញូ​ស៍​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII