
ប្រិយមិត្តប្រហែលជាបានដឹងរួចហើយ ថា Sony Xperia i1 គឺជាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Sony ដែល
ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា មានបំពាក់ដោយកាមេរ៉ាទំហំ 20MP និងជាទូរស័ព្ទដែលត្រូវប្រកាសចេញនៅក្នុងឆ្នាំ២០១៣ ។

លក្ខណសម្បត្តិ Xpeira i1 ៖
- អេក្រង់ 5-inch
- កម្រិតភាពច្បាស់ Full HD (1080p)
- កាមេរ៉ាថតរូប 20.7MP និង 2MP សម្រាប់ Webcam
- CPU 2.2GHz Qualcomm Snapdragon 800
- RAM 2GB
- បំពាក់ដោយ NFC
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16GB មានបន្ថែម microSD card
- ថាមពលថ្ម 3000 mAh

សូមបញ្ជាក់ថា បើយោងទៅតាមពាក្យចចាមអារ៉ាមជាច្រើនបានឲ្យដឹងថា ទូរស័ព្ទទំនើប Sony Xperia i1 ឬ Sony Honami នឹងត្រូវប្រកាសចេញនៅក្នុងពិព័រណ៍ពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិក IFA 2013 ក្នុងទីក្រុង បែកឡាំង ប្រទេសអាល្លឺម៉ង់ ដែលពិព័រណ៍នោះគឺនឹងធ្វើឡើងនាដើមខែកញ្ញា ឆ្នាំ២០១៣ នេះ ។

បន្ទាប់ពីទស្សនារូបភាពតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការរចនាម៉ូដរបស់ Sony Xperia i1 ?
